"Khmer Rouge History" កម្មវិធី​ទូរសព្ទ​រៀន​បាន​គ្រប់​ទីកន្លែង មាន​ទាំង​វីដេអូ​ប្រវត្តិសាស្ត្រ​ទៀត

  • 2017-07-26 01:49:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​សិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម ឬ Khmer Rouge History ជា​កម្មវិធី​ទូរសព្ទ​ថ្មី​​ដែល​មាន​រួម​បញ្ចូល​ទាំង​សំលេង និង​វីដេអូ​ដែល​ផលិត​ឡើង​ជា​ពិសេស​សម្រាប់​សិក្សា​ពី​ប្រវត្តិសាស្រ្ត​ខ្មែរ​ក្រហម​ក្នុង​អំឡុង​ឆ្នាំ ១៩៧៥-១៩៧៩។

លោក កែវ ដួង អ្នក​និពន្ធ​នៅ​ក្នុង​កម្មវិធី​សិក្សា​ប្រវត្តិសាស្រ្ត​ខ្មែរ បាន​ឲ្យ​ដឹង​ថា គោល​បំណង​ដែល​បង្កើត​ចេញ​ជា​រូប​រាង​កម្មវិធី​នេះ​ឡើង ដើម្បី​ចែក​ចាយ​ជា​មេរៀន​ប្រវត្តិសាស្ត្រ​ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ និង​មហាវិទ្យាល័យ​ឲ្យ​បាន​យល់​ដឹង​ពី​ដើម​ហេតុ ឬ​ទុក្ខ​លំបាក​ដែល​ដូន​តា ឬ​ឪពុក​ម្ដាយ​ដែល​ធ្លាប់​បាន​ឆ្លង​កាត់។

លោក​បន្ថែម​ថា កម្មវិធី​នេះ​ចំណាយ​ពេល​ជាង​មួយ​ឆ្នាំ ជាមួយ​ក្រុម​អ្នក​ជំនាញ​ជា​ច្រើន​រូប។ មិន​ត្រឹម​តែ​ជា​កម្មវិធី​ចងក្រង​ជា​អត្ថបទ​អក្សរ​នោះ​ទេ វា​មាន​ទាំង​សំឡេង មាន​វីដេអូ​បែប​ប្រវត្តិសាស្ត្រ​ទៀត​ផង។

កម្មវិធី​នេះ​ទាំង​អស់​រួម​មាន ៨ ជំពូក និង​ចែក​ចេញ​ជា ៣៩ ជំពូក​តូចៗ ​ដែល​អាច​នឹង​ត្រូវ​ដាក់​បញ្ចូល​ថែម​ទៀត​ទៅ​តាម​ការ​សម​ស្រប។

កម្មវិធី​នេះ​អាច​ដោនឡូត​បាន​ពី Play Store ឥឡូវ​នេះ តែ​ចំពោះ App Store ត្រូវ​រង់​ចាំ​ប្រហែល​ជា​យ៉ាង​យូរ ៣ ​ថ្ងៃ​ទៀត៕

អត្ថបទ៖ រក្សា