​ឈៀក​រថយន្ត​ គេ​ឆែកលើ​ចំណុច​ណា​ខ្លះ?​ អ្នក​មាន​រថយន្តគួរ​ដឹង​

  • 2017-07-28 01:40:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គោលដៅ​ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ក៏​ដូចជា​បង្កើន​សុវត្ថិភាព​សម្រាប់​ការ​ធ្វើ​ដំណើរ រដ្ឋាភិបាល​បាន​ធ្វើការ​ពង្រឹង​និង​ណែនាំ​ឲ្យ​ពលរដ្ឋ​ដែល​កំពុង​ប្រើប្រាស់​យានយន្ត​គ្រប់​ប្រភេទ​ ត្រូវ​ចូល​ត្រួត​ពិនិត្យ​បច្ចេកទេស (ឈៀក) ដើម្បី​បង្ការ​បញ្ហា​លើ​ដង​ផ្លូវ។

គិត​មក​ទល់​ពេល​នេះ មាន​មជ្ឍមណ្ឌល​ត្រួត​ពិនិត្យ​លក្ខណៈបច្ចេកទេស​​យានយន្ត​ចំនួន ១៣ កន្លែង​នៅ​ភ្នំពេញ​និង​បណ្តា​ខេត្តមួយ​ចំនួន​ទៀត ​​ដែល​ទទួល​បាន​​សិទ្ធិ​ពី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ដើម្បីបើក​​ដំណើរការ​សេវាកម្ម​ឈៀក​​រថយន្ត​។

តើ​ការ​ឈៀក​រថយន្ត​គេ​ពិនិត្យ​បច្ចេកទេស​យ៉ាង​ណា​ខ្លះ? Sabay បាន​ជួប​សម្ភាស៍​លោក ម៉ែន ភ័ក្រ្ត​អ្នក​គ្រប់គ្រង​ផ្នែក​បច្ចេកទេស​ត្រួតពិនិត្យ​យានយន្ត​របស់​ក្រុមហ៊ុន CMVIC ដែល​ទទួល​សិទ្ធិ​ពី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ដើម្បី​ណែនាំ​ពី​បច្ចេកទេស​ត្រួត​ពិនិត្យ​រថយន្ត​នេះ។

លោក ការ​ឈៀក​រថយន្ត​នេះ​គេ​ត្រួត​ពិនិត្យ​លើ ៨ ចំណុចសំខាន់​រួម​មាន​៖

-កុង​ទ័រ​ល្បឿន -កម្រិត​បញ្ចេញ​​ផ្សែង​លើ​រថយន្ត​ -ការ​មើល​បាតក្រោម -ពិនិត្យ​លើ​ភ្លើងបំភ្លឺ -ពិនិត្យ​ស៊ីផ្លេ -វាស់​លំងាក​ចង្កូត -ការ​ថ្លឹង​ទម្ងន់​រថយន្ត​ -វាស់​កម្លាំង​ហ្រ្វាំង

សូមស្តាប់​ការ​វីដេអូ​ណែនាំ​លម្អិត

អត្ថបទ៖ ប៊ុណ្ណារ៉ា