តាវ៉ិចទ័រ ចង់ឲ្យនីឡារៀបការឆាប់ៗដើម្បីបញ្ចប់រឿង ប៉ុន្តែ...
- 2017-07-27 07:12:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាវ៉ិចទ័រ ចង់ឲ្យនីឡារៀបការឆាប់ៗដើម្បីបញ្ចប់រឿង ប៉ុន្តែ...
ចន្លោះមិនឃើញ
បន្ទាប់ពីធ្លាយដំណឹង នីឡានិងគូដណ្ដឹងបង្ហោះសារបែកបាក់ឆ្លើយឆ្លងគ្នាលើបណ្ដាញសង្គម ធ្វើឲ្យមហាជនសង្ស័យ លោកតាវ៉ិចទ័រ ដែលជាឪពុក បានប្រាប់ថា ចង់រៀបការឲ្យកូនឆាប់ៗដើម្បីបញ្ចប់រឿង ប៉ុន្តែតាមក្បួនខ្មែរមើលឃើញថា មិនអាចធ្វើទៅបានលុះត្រាតែ២ឆ្នាំទៀត។
"វាឈ្លោះគ្នាតាមរបៀបក្មេងៗទេប្អូន ពេលនេះអត់មានអីទេ បងចង់រៀបការឲ្យពួកគេឆាប់ៗតែប៉ះខែឆ្នាំណាប្អូន ហើយសាមីខ្លួនទាំងពីរ និង ឪពុកម្ដាយទាំងសងខាងក៏ចង់បានឆាប់ៗដូចគ្នា" លោក សុវណ្ណរិទ្ធី ហៅតាវ៉ិចទ័រ លើកឡើងមកកាន់ Sabay។
ចុចអាន៖ ជុំវិញ នីឡា
តាមការលើកឡើងរបស់តាវ៉ិចទ័រ ឪពុកម្ដាយទាំងសងខាងក៏ដូចជាសាមីខ្លួន ចង់រៀបការនៅឆ្នាំក្រោយនេះ ប៉ុន្តែដោយគ្រូខ្មែរ គុណគូរឃើញដូចរៀបរាប់ខាងលើ គឺដាច់ខាតត្រូវតែធ្វើតាម ដូចនេះ២ឆ្នាំទៀតទើបអាពាហ៍ពិពាហ៍នីឡា និង លោក ផន រង្សី កូនប្រុសថៅកែវង់ល្ខោន ភី សុគន្ធី អាចធ្វើទៅបាន។ "ទាំងឪពុកម្ដាយនិងកូន គឺចង់នៅឆ្នាំក្រោយនេះ គ្រូមើលឃើញចឹងហើយ ធ្វើប្រឆាំងដូចមិនជ្រះស្រឡះ ចឹងមានតែតាមគ្រូហើយប្អូន" តាវ៉ិចទ័រ បញ្ជាក់បន្ថែម។
អ្នកដឹកនាំកម្មវិធីកម្សាន្តល្បីឈ្មោះដដែលបានបញ្ជាក់ជាថ្មីថា ចំណងស្នេហារវាងនីឡា និង អនាគតកូនប្រសារបស់លោកដែលជាកូនប្រុសថៅកែល្ខោនភីសុគន្ធីនោះ មិនមានឪពុកម្ដាយបង្ខំឡើយ គឺពួកស្រលាញ់គ្នាពិតៗ ហើយចាស់ទុំទាំងសងខាងគ្រាន់តែជាអ្នកនៅពីក្រោយធ្វើតាមកូនចៅប៉ុណ្ណោះ។
នីឡា និងគូដណ្តឹង បានភ្ជាប់ពាក្យ កាលថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០១៦ កន្លងទៅ។ តាវ៉ិចទ័រ វាយតម្លៃថា ទោះបីជាទុកពេលរហូតដល់២ឆ្នាំទៀតក្ដី ក៏ចំណងស្នេហ៍របស់ពួកគេគ្មានអ្វីប្រែប្រួលឡើយ៕