មេ Facebook សម្រេចកែប្រែ Policy ថ្មី អ្នកប្រើប្រាស់ អាចបង្ហោះបានដោយសេរី ជាងមុន
- 2025-01-08 05:01:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ Facebook សម្រេចកែប្រែ Policy ថ្មី អ្នកប្រើប្រាស់ អាចបង្ហោះបានដោយសេរី ជាងមុន
ចន្លោះមិនឃើញ
ក្រុមហ៊ុន Meta បានសម្រេច ដកចេញមុខងារ fact-checking នៅលើកម្មវិធីបណ្តាញសង្គមធំៗ ទាំង ៣ របស់ខ្លួន មានដូចជា Facebook, Instagram និង Thread។ ការសម្រេចធ្វើបែបនេះ CEO របស់ Meta លោក Mark Zuckerberg បានអះអាងថា ជាជំហានមួយឈានទៅស្តារឡើងវិញ នូវសិទ្ធិសេរីភាពបញ្ចេញមតិ ឱ្យបានទូលំទូលាយ នៅលើកម្មវិធីបណ្តាញសង្គមរបស់ខ្លួន។
“ពួកយើង នឹងត្រឡប់ទៅកាន់អ្វីដែលយើងធ្លាប់មាន កាលពីពេលមុន ហើយផ្តោតលើការកាត់បន្ថយការបង្កកំហុស ថែមទៀត។ Policy ថ្មីរបស់យើងនឹងមានភាពសាមញ្ញជាងមុន ដើម្បីធ្វើឱ្យការបញ្ចេញមតិ លើ Facebook កាន់តែទូលំទូលាយ”។ នេះបើតាមការបញ្ជាក់របស់ លោក Mark Zuckerberg នាយកប្រតិបត្តិ Meta។ បើយោងទៅតាមអ្វីដែលបានចុះផ្សាយខាងលើនៅនោះ Facebook នឹងដកចោលមុខងារ fact-checkers ហើយជំនួសមកវិញនូវ Community Notes ដែលមានភាពស្រដៀងគ្នាទៅនឹង កម្មវិធីបណ្តាញសង្គម X របស់ Elon Musk។
ការបញ្ឈប់ ការរឹតត្បិត ទៅលើ contents ដែលខុស Policy លើ Facebook, Instagram និង Threads គេជឿថា ជាការសម្រេចចិត្តរបស់ លោក Mark Zuckerberg ក្នុងការកសាងទំនាក់ទំនងល្អឡើងវិញ ជាមួយ ប្រធានាធិបតីជាប់ឆ្នោត Donald Trump មុនពេលដែលលោកចូលកាន់តំណែងក្នុងសេតវិមាន ជាផ្លូវការក្នុងពេលដ៏ខ្លីខាងមុននេះ។ មិនតែប៉ុណ្ណោះ គេបានឃើញ នាយកប្រតិបត្តិ Meta រូបនេះ ទៅទទួលទានអាហារជាមួយ លោក Donald Trump ដើម្បីពិភាក្សាគ្នា ហើយ លោក Mark បានបរិច្ចាគថវិកា ចំនួន ១លានដុល្លារអាមេរិក ដល់មូលនិធិរបស់ Trump៕