មិនធម្មតា! ភូមិគ្រឹះ​របស់​តារា​ស្រីទាំង ៣​ តម្លៃ​រាប់លាន​ដុល្លារ

  • 2017-07-27 10:16:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាច​និយាយ​បាន​ថា​ មិន​ត្រឹម​តែ​ជា​កំពូល​តារា​ស្រី​ប្រចាំ​ប្រទេស​ថៃ​ទេ ស្រី​ស្អាត​ទាំង​ ៣​ដែល​ស្ថិត​ក្នុង​អត្ថបទ ថ្ងៃ​នេះ​ ក៏អាច​ហៅ​ថា​​ជា​សេដ្ឋីនី​ដែរ​ បើ​មើល​តាម​ភាព​ល្បីល្បាញ​ និង​អចលនទ្រព្យ​ដែល​នាង​មាន​ ដូចជា​ផ្ទះ​ស្នាក់​នៅ​​ជា​ដើម។

គេហដ្ឋាន​ដ៏​ធំ​ស្កឹមស្កៃ​របស់​តារា​សម្ដែង​ទាំង​ ៣​មាន៖ Aum Patchrapa, Nune Woranuch និង Punpun Sutatta ពិត​ជា​ធំ​មិនធម្មតា​ ហើយ​បើ​និយាយ​ពី​តម្លៃ​វិញ គឺ​ខ្ពស់​កប់​ពពក​រាប់​លាន​ដុល្លារឯណោះ៕

១. តារា​សម្ដែង​ Punpun Sutatta

ទិដ្ឋភាព​ភូមិគ្រឹះ​របស់​ Punpun ពិតជា​ស្រស់​ស្អាត​ ប្រៀប​បាន​នឹង​ប្រាសាទ​ព្រះនាង និង​មាន​តម្លៃ​រហូត​ដល់​ទៅ​ ១០០ ០០០ ០០០ បាត (ប្រហែលជាង​ ៣លាន​ដុល្លារ)។

២. តារា​សម្ដែង​ Nune Woranuch

ចំពោះ​ខន់ដូ​ របស់​តួ​ស្រី​ "ឡាំយ៉ង” វិញ​មាន​ ៦​ជាន់​ឯណោះ និង​មាន​តម្លៃ​ ១០០ ០០០ ០០០បាត (ប្រហែល​ជាង ៣លាន​ដុល្លារ) ។

៣. តារា​សម្ដែង​ Aum Patchrapa

រី​ឯ​គេហដ្ឋាន​របស់​ Aum វិញ​ក៏​មិន​ណយ​ដែរ ទាំង​ក្នុង​ខាង​ក្រៅ​ ពិត​ជា​ស្រស់​ស្អាត​ឥត​ខ្ចោះ​ ឃើញ​ចង់​រស់​នៅ។ ផ្ទះ​ដ៏​ធំ​ស្កឹមស្កៃ​នេះ​មាន​តម្លៃ​ ៧០ ០០០ ០០០បាត (ប្រហែល​ជាង​ ២លានដុល្លារ)៕

ចុចអាន៖

ប្រភព៖ daranews   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី