AC Milan បើកភ្លើងខៀវចង់បានកីឡាករកម្សត់ខ្លួន Diego Costa
- 2017-07-28 02:09:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
AC Milan បើកភ្លើងខៀវចង់បានកីឡាករកម្សត់ខ្លួន Diego Costa
ចន្លោះមិនឃើញ
ក្លឹបកំពុងចាយលុយ AC Milanបានចេញមកបញ្ជាក់ថា ពួកគេបានពិភាក្សាជាមួយតោខៀវ Chelsea ក្នុងផ្ទេរយកខ្សែប្រយុទ្ធ Diego Costa។
Costa វ័យ២៨ឆ្នាំហាក់ដូចតែលតោល ដោយបានហ្វឹកហាត់តែម្នាក់ឯងនៅប្រទេសប្រេស៊ីល រកចាំដំណឹងពីអនាគតរបស់ខ្លួន។ តាមចិត្ត កីឡាករខ្លួនក្មេងមុខចាស់រូបនេះចង់ត្រលប់ទៅរកក្លឹបចាស់ Atletico Madrid វិញ ប៉ុន្តែក្លឹបអេស្ប៉ាញមួយនេះជាប់បម្រាមមិនអាចទិញកីឡាករបានដល់ខែ មករា ឆ្នាំក្រោយឯណោះ។
AC Milan បានបើកការពិភាក្សាជាមួយភ្នាក់ងាររបស់ Costa ហើយប្រធាននាយកប្រតិបត្តិក្លឹបលោក Marco Fassone បាននិយាយថា៖ " Costa ជាកីឡាករអស្ចារ្យម្នាក់ ប៉ុន្តែពេលនេះគេជាកីឡាកររបស់ Chelsea។ ពួកយើងបានទៅជួបជាមួយភ្នាក់ងាររបស់ Costa លោក Jorge Mendes រូចរាល់ហើយ ហើយពួកយើងមានរឿងត្រូវនិយាយច្រើន"។ ប្រើសិនជាក្លឹបណាចង់បាន Diego Costa ពេលនេះត្រូវចំណាយ៥៥លានផោនលើតម្លៃខ្លួន៕
ចុចអាន៖
ញាក់សាច់! គ្រាន់តែសំបុត្រមើល Floyd និង McGregor ថ្លៃអាចទិញឡានបាន
ដឹងអត់ ប្រទេសណាបានមេដាយមាសបាល់ទាត់ច្រើនជាងគេនៅស៊ីហ្គេម?