ដឹងអត់ ប្រទេសណាបានមេដាយមាសបាល់ទាត់ច្រើនជាងគេនៅស៊ីហ្គេម?
- 2017-07-27 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់ ប្រទេសណាបានមេដាយមាសបាល់ទាត់ច្រើនជាងគេនៅស៊ីហ្គេម?
ចន្លោះមិនឃើញ
បើគិតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមរៀបចំឡើង២៨លើកមកនេះ ថៃជាប្រទេសនាំមុខគេទទួលបានមេដាយមានច្រើនជាងគេក្នុងប្រភេទកីឡាបាល់ទាត់ ទាំង វិញ្ញាសាបុរសនិងស្ត្រី។
ក្នុងតារាងមេដាយសរុបផ្នែកវិញ្ញាសាបាល់ទាត់បុរស ប្រទេសថៃនៅលើគេមានមេដាយមាន ១៥គ្រឿង, ប្រាក់៤គ្រឿង និងសំរឹទ្ធិ៥គ្រឿង។ ឯម៉ាឡេស៊ីដែលជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំនេះនៅលេខ២ មានមេដាយមាន៦គ្រឿង, ប្រាក់៥គ្រឿង និងសំរឹទ្ធិ៧គ្រឿង ខណៈមីយ៉ាន់ម៉ាលេខ៣ មានមាស៥ ប្រាក់៤គ្រឿង និងសំរឹទ្ធិ៤គ្រឿង។
ចំណែកឯផ្នែកនារីវិញ ប្រទេសថៃក៏ស្ថិតនៅលេខ១ដែរ មានមេដាយមាស៥, ប្រាក់២ និងសំរឹទ្ធិ២ ស្របពេលវៀតណាមលេខ២ មានមាស៤ ប្រាក់២ និងសំរឹទ្ធិ១។ ប្រភេទកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ ឆ្នាំ២០១៧នៅប្រទេសម៉ាឡេស៊ីគឺចាប់ពីថ្ងៃទី១៤ ខែសីហា រហូតដល់ថ្ងៃទី២៩ ខែសីហា មានន័យថាប្រកួតមុនកីឡាផ្សេងៗ៕
ស្រាបៀរអង្គរមានមោទនភាពគាំទ្រអត្តពលិកជាតិចូលរួមប្រកួតកីឡាស៊ីហ្គេម ២០១៧ #ឆន្ទៈយើងបេះដូងយើង
ចុចអាន៖