គ្រូ U22 ​វៀតណាម​ថា​មិន​អាច​មើល​ស្រាល​ក្រុម U22 ​កម្ពុជា​បាន​ទេ​នៅ​ស៊ីហ្គេម

  • 2017-07-27 02:33:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកDinh Hong Vinh ​គ្រូ​បង្វឹក​ក្រុម​ U22 ​ជម្រើស​ជាតិ​វៀតណាម​បាន​មើល​ការ​ប្រកួត​របស់​ក្រុម​កម្ពុជា​ផ្ទាល់​នៅ​ព្រឹត្តិការណ៍​ AFC U23 Championship qualifiers ​ហើយ​វិនិច្ឆ័យ​ថា​ក្រុម​គោ​ព្រៃ​កម្ពុជា​ពិត​ជា​មិន​អាច​មើល​ស្រាល​បាន​នោះ​ទេ។

ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នា​ខែ​ក្រោយ​នេះ ​ក្រុម​ U22 ​កម្ពុជា​ស្ថិត​នៅ​ពូល B ​ជាមួយ​ក្រុម​ ទីម័រខាងកើត ថៃ ហ្វីលីពីន ឥណ្ឌូណេស៊ី ​និង​វៀតណាម។ ខណៈ​ដែល​មុន​ការ​ប្រកួត​ឈាន​ចូល​មក​ដល់ ​ក្រុម​ខាង​វៀតណាម​បាន​តាម​ដាន​ជើង​កីឡាករ​របស់​ក្រុម​ផ្សេង​ៗ​រួច​មក​ហើយ ​ខណៈ​ដែល​កម្ពុជា​ក៏​ស្ថិត​ក្នុង​បញ្ជី​ក្រុម​គ្រោះ​ថ្នាក់​សម្រាប់​ U22 ​វៀតណាម​​ផង​ដែរ។

លោក Vinh ​ដែល​ជា​គ្រូ​បង្វឹក​វៀតណាម​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​ក្រុម​កម្ពុជា​ថា​៖ “ក្រោយ​​ពេល​មួយ​រយៈ​មក​នេះ ក្រុម​កម្ពុជា​មាន​ការ​រីក​ចម្រើន​ច្រើន។ ក្រុម​នេះ​មាន​កីឡាករ​ដែល​មាន​គុណភាព លេង​តាម​តួនាទី​បាន​ល្អ តាម​ប្រព័ន្ធ ៤-១-៤-១។ ដូច្នេះ​យើង​មិន​អាច​មើល​ស្រាល​ក្រុម​កម្ពុជា​បាន​ទេ សម្រាប់​ការ​ប្រកួត​នា​ពេល​ខាង​មុខ​នេះ”។

កម្មវិធី​ប្រកួត​របស់​ U22 កម្ពុជា

  • ថៃ​ vs កម្ពុជា ថ្ងៃ​ទី​១៤ សីហា ម៉ោង​៤:៣០​នាទី​រសៀល​​
  • វៀតណាម vs កម្ពុជា ​ថ្ងៃ​ទី​១៦​ សីហា ម៉ោង​៤:៣០​នាទី​រសៀល​
  • កម្ពុជា​ vs ហ្វីលីពីន​ ​ថ្ងៃ​ទី​១៨ សីហា​ ម៉ោង​៨:៤៥​នាទី​យប់​
  • ទីម័រខាង​កើត vs កម្ពុជា ថ្ងៃ​ទី​២១ សីហា ម៉ោង​៤:៣០​នាទី​រសៀល
  • កម្ពុជា Vs ឥណ្ឌូណេស៊ី​ ថ្ងៃ​ទី​២៤​ សីហា​ ម៉ោង​៨:៤៥​នាទី​យប់​​

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង៕

ចុចអានអត្ថបទ៖

បើ​អាច​ទិញ​ខ្សែ​ប្រយុទ្ធ​ម្នាក់​ទៀត Conte នឹង​ទិញ...

Neymar ស៊ុត​មួយ​គ្រាប់​ជួយ​ Barca យក​ឈ្នះ Man Utd

ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម