B&B ITALIA យីហោល្បីរបស់អ៉ីតាលី បានសម្ពោធបើកដំណើរការជាផ្លូវការនៅកម្ពុជា
- 2025-06-23 07:41:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
B&B ITALIA យីហោល្បីរបស់អ៉ីតាលី បានសម្ពោធបើកដំណើរការជាផ្លូវការនៅកម្ពុជា
ចន្លោះមិនឃើញ
ក្រុមហ៊ុន B&B Italia ដែលគេស្គាល់ច្បាស់ថាជាក្រុហ៊ុនលក់គ្រឿងសង្ហារឹមល្បីឈ្មោះជាច្រើនទស្សវត្សនៅអ៊ីតាលី ឥឡូវនេះបានសម្ពោធបើកលក់ជាផ្លូវការនៅកម្ពុជាហើយ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមមានវត្ដមាននាយកប្រតិបត្ដិក្រុមហ៊ុនផ្ទាល់ អ្នកជំនួញ និងតារាល្បីៗរបស់កម្ពុជា។
នៅជាន់ទី៣ នៃអគារ T-ONE ដ៏ប្រណីតស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ B&B Italia បានបោះទីតាំងរបស់ខ្លួនដោយភាពជឿជាក់ ផ្អែកលើបទពិសោធន៍អតិថិជន គុណភាពផលិតផល ជាពិសេសគ្រឿងសង្ហារឹមត្រូវគ្រប់ប្រភេទលំនៅដ្ឋាន និងមានការផ្ដល់ជូនតម្លៃពិសេសក្នុងឱកាសបើកដំណើរការដំបូងនៅកម្ពុជា។
B&B Itaila ចាប់ផ្ដើមបើកដំណើរការដំបូងតាំងពីឆ្នាំ ១៩៦៦ ដោយ Pietro Ambrogio Busnelli ហើយបានវិវឌ្ឍខ្លួនជាបន្ដបន្ទាប់ រហូតបានបង្កើតប្រវត្ដិសាស្ដ្រជាក្រុមហ៊ុនល្បីក្នុងវិស័យគ្រឿងសង្ហារឹម។ ក្រុមហ៊ុន បានបង្ហាញពីភាពល្អឥតខ្ចោះ នៃការរចនា Made in Italy នៅទូទាំងពិភពលោក។ B&B Italia តែងតែធ្វើការជាមួយស្ថាបត្យករ និងអ្នករចនាល្បីល្បាញរបស់អ៊ីតាលី និងអន្តរជាតិដូចជា Antonio Citterio, Gaetano Pesce, Patricia Urquiola, Zaha Hadid, Naoto Fukasawa និងក្រុមហ៊ុនជាច្រើនទៀត ដើម្បីបង្កើតភាពឥតខ្ចោះ និងតម្រូវចិត្ដអតិថិជនគ្រប់វ័យ និងគ្រប់សម័យកាល។
B&B Italia មានផ្គត់ផ្គង់បរិក្ខា និងគ្រឿងសង្ហារឹមជាច្រើនប្រភេទជាមួយនឹងគ្រឿងតុបតែង និងសាឡុងម៉ូឌុល។ កាតាឡុករបស់ម៉ាកផ្តល់ជូននូវសាឡុងលីនេអ៊ែរ សាឡុងម៉ូឌុល សាឡុងវែង សាឡុងនីមួយៗ ត្រូវបានបញ្ជាក់ថាមានគុណភាព និងភាពឆើតឆាយ។ ក្រុមហ៊ុន B&B Italia ក៏មានផលិតកៅអី តុ គ្រែ កៅអី ទូខោអាវ និងសម្ភារៈជាច្រើនទៀតដែលអាចឲ្យអ្នករៀបចំផ្ទះរបស់អ្នករៀបបានតាមរបៀបពិសេស និងទាន់សម័យ៕