ក្រុមហ៊ុន ២ រកចំណូលបានច្រើនបំផុតនៅកម្ពុជា គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៥ នេះ
- 2025-06-20 09:16:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន ២ រកចំណូលបានច្រើនបំផុតនៅកម្ពុជា គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៥ នេះ
ចន្លោះមិនឃើញ
ទស្សនាវដ្ដី Fortune បានបង្ហាញនូវតារាង ក្រុមហ៊ុនធំបំផុតទាំង ៥០០ នៅតំបន់អាស៊ីអាគ្នេយ៍ហៅថា Southeast Asia 500 ដែលក្ដោបក្នុងប្រទេសចំនួន ៧ រួមមាន៖ ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី កម្ពុជា វៀតណាម ហ្វីលីពីន និងសិង្ហបុរី។ ក្នុងនោះ ក្រុមហ៊ុននៅកម្ពុជាចំនួន ២ ស្ថិតនៅក្នុងតារាងនោះ ដែលរកចំណូលបានច្រើនបំផុត ត្រឹមពាក់កណ្ដាលឆ្នាំ២០២៥។
ក្រុមហ៊ុនទាំង ២ នៅកម្ពុជា រកចំណូលបានច្រើនបំផុត ក្នុងតារាង Southeast Asia 500 របស់ទស្សនាវដ្ដី Fortune រួមមាន៖ ១. ACLEDA Bank ស្ថិតនៅតារាងទី ២៩៩ រកចំណូលបានប្រមាណ ៨៦៥ លានដុល្លារ កើនឡើង ៤,៧% ជាមួយប្រាក់ចំណេញបានជាង ១២១ លានដុល្លារ។ ២. Nagacorp ស្ថិតនៅតារាងទី ៤១៨ រកចំណូលបានប្រមាណ ៥៦២ លានដុល្លារ កើនឡើង ៥,៥% ជាមួយប្រាក់ចំណេញជាង ១០៩ លានដុល្លារ។
សូមបញ្ជាក់ផងដែរថា នៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសឥណ្ឌូនេស៊ី មានប្រជាជនច្រើនជាងគេ និងសេដ្ឋកិច្ចធំជាងគេ ក្នុងនោះក៏មានក្រុមហ៊ុនធំៗច្រើនជាងគេបង្អស់ផងដែរ ក្នុងតារាង Southeast Asia 500 មានចំនួនរហូតដល់ ១០៩ ក្រុមហ៊ុន ហើយក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌូនេស៊ី គឺក្រុមហ៊ុន Pertamina ស្ថិតនៅតារាងលេខ ៣ នៅអាស៊ីអាគ្នេយ៍ ខណៈក្រុមហ៊ុន Trafigura Group របស់សិង្ហបុរីស្ថិតនៅតារាងលេខ ១ រកចំណូលបានច្រើនជាងគេបង្អស់។
ដោយឡែកប្រទេសថៃ ដែលជាខ្លាសេដ្ឋកិច្ចធំទី២ នៅអាស៊ីអាគ្នេយ៍ មានក្រុមហ៊ុនធំៗបំផុតចំនួន ១០០ ក្នុងតារាង Southeast Asia 500 ហើយក្រុមហ៊ុនធំបំផុតក្នុងប្រទេសថៃគឺ PTT ដែលស្ថិតនៅលំដាប់ទី២ រកចំណូលបានច្រើនបំផុតនៅអាស៊ីអាគ្នេយ៍៕