បើ​អាច​ទិញ​ខ្សែ​ប្រយុទ្ធ​ម្នាក់​ទៀត Conte នឹង​ទិញ...

  • 2017-07-27 02:11:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Antonio Conte បាន​ប្រាក់​ឲ្យ​ដឹង​ថា ប្រសិន​ជា​​មាន​លទ្ធភាព​អាច​ទិញ​ខ្សែ​ប្រយុទ្ធ​ម្នាក់​ទៀត​​លោក​នឹង​ជ្រើស​យក Harry Kane របស់ Tottenham។

Chelsea ទើប​តែ​ចំណាយ​៧០​លាន​ផោន​​ទិញ  Alvaro Morata ពី​ស្ដេច​ស Real Madrid ដូច្នេះ​គម្រោង​ទិញ​ខ្សែ​ប្រយុទ្ធ​ណា​ផ្សេង​ទៀត​ពួក​គេ​មិនមាន​ទេ។ ត្បិត​តែ​មិន​អាច​ទិញ​បន្ថែម ប៉ុន្តែ​​ Conte បាន​សរសើរ​ពី​ទេពកោសល្យ​​របស់ Harry Kane ហើយ​​បើក​ក្លឹប​បើក​ដៃ​ឲ្យ លោក​នឹង​​តាម​ប្រមាញ់​​កីឡាករ​អង់គ្លេស​​ម្នាក់​នេះ។

អ្នក​ចាត់​ការ​អ៊ីតាលី​បាន​និយាយ​ថា៖​ "​សម្រាប់​ខ្ញុំ Kane ពេល​នេះ​គឺ​ជា​កំពូល​ខ្សែ​ប្រយុទ្ធ​ម្នាក់​នៅ​លើ​លោក។ ប្រសិន​ជា​ខ្ញុំ​​មាន​ឱកាស​ទិញ​ខ្សែប្រយុទ្ធ​​ម្នាក់​ទៀត​ខ្ញុំ​នឹង​​តម្រង់​ទិញ​ដៅ​ទៅ​គេ។ គេ​មាន​ការ​បត់បែន​ល្អ​ដែល​មាន​បាល់​និង​បាត់​បាល់ សូម្បី​តែ​បាល់​លើ​អាកាស​​​ក៏​ខ្លាំង​មិន​ធម្មតា​ដែរ។ តែ​ប្រសិន​ជា​ចង់​ទិញ Kane ពេល​​គួរ​តែ​ចំណាយ​១០០​លាន​ផោន​ទើប​ទិញ​បាន៕

ចុចអាន៖​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម