ការងារ​ថ្មី​ ​១០​ ​ប្រភេទ​ ​ដែល​គ្មាន​ឡើយ​កាល​ពី​ ​១០​ ​ឆ្នាំ​មុន

  • 2017-07-28 06:46:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹម​រយៈ​ពេល​ ​១០​ ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​ពិភពលោក​មាន​ការ​ប្រែប្រួល​យ៉ាង​ខ្លាំង​ ​ព្រោះ​ការ​វិវត្ត​នៃ​បច្ចេកវិទ្យា​នានា​ ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​បង្កើត​ការងារ​ថ្មី​ៗ​ប្រមាណ​ ​១០​ ​ប្រភេទ​ ​ដែល​មិន​ដែល​មាន​ពី​មុន​មក។

១. អ្នក​សរសេរ​កម្មវិធី​សម្រាប់​ស្មាតហ្វូន​ ​(App developer)

កើត​ឡើង​អម​នឹង​ការ​បង្ហាញ​ខ្លួន​របស់​ ​iPhone​ ​ម៉ូដែល​ដំបូង​ក្នុង​ឆ្នាំ​ ​២០០៧​ ​និង​ ​Android​ ​ចេញ​ពេល​ក្រោយ​ ​ហើយ​ដល់​ឆ្នាំ​ ​២០១៥​ ​កំណើន​នៃ​ ​App​ ​ក្នុង​ ​App Store​ ​មាន​ដល់​ ​១,៦​ ​លាន​ ​និង​ក្នុង​ ​Play Store​ ​មាន​ដល់​ ​១,៥​ ​លាន។

២. អ្នក​គ្រប់គ្រង​បណ្ដាញ​សង្គម​ ​(Social media manager)

ការ​គ្រប់គ្រង​ទំព័រ​ ​Facebook​ ​ឬ​បណ្ដាញ​សង្គម​នានា​ឲ្យ​ត្រូវ​តាម​បច្ចេកទេស​ ​គឺ​អាច​ជួយ​ជំរុញ​អាជីវកម្ម​នានា​ឲ្យ​រីក​ចម្រើន​បាន​យ៉ាង​រហ័ស។

៣. អ្នក​បើក​ឡាន​របស់​ ​UBER

UBER​ ​ជា​ក្រុមហ៊ុន​ឡាន​តាក់ស៊ី​ទំនើប​ ​និង​ធំ​បំផុត​ ​តែ​មិន​ប្រើ​ឡាន​ផ្ទាល់​របស់​ក្រុមហ៊ុន​ច្រើន​ឡើយ​ ​គឺ​រាល់​ប្រតិបត្តិការ​ទាំង​អស់​អ្នក​បើកបរ​អាច​ប្រើប្រាស់​ឡាន​ខ្លួន​ឯង​ ​ហើយ​រក​អតិថិជន​តាម​ ​App​ ​របស់​ ​UBER​ ​និង​ចែក​ភាគរយ​គ្នា។

៤. វិស្វករ​ឡាន​បើក​ស្វ័យប្រវត្តិ​ ​(Driverless car engineer)

ស្ទើរ​តែ​គ្រប់​ក្រុមហ៊ុន​ផលិត​រថយន្ត​ទាំង​អស់​ ​បាន​ងាក​មក​ផលិត​បច្ចេកវិទ្យា​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ដែល​គេ​ជឿ​ថា​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​តាម​ផ្លូវ​សាធារណៈ។

៥. អ្នក​ឯកទេស​កុំព្យូទ័រ​រក្សា​ទិន្នន័យ​ក្នុង​អ៊ីនធឺណិត​ ​(Cloud computing specialist)

កំណើន​នៃ​ការ​ប្រើប្រាស់​ ​តម្លៃ​ធូរ​ថ្លៃ​ ​និង​ប្រសិទ្ធភាព​នៃ​បណ្ដាញ​អ៊ីនធឺណិត​ ​ដែល​ធ្វើ​ការ​ការ​រក្សា​ទិន្នន័យ​ទាំង​ប្រភេទ​ឯកជន​ ​និង​សហគ្រាស​ធំ​ៗ​ងាក​យក​ប្រភេទ​ ​Cloud computing។

៦. អ្នក​វិទ្យាសាស្ត្រ​ ​និង​ស្រាវជ្រាវ​ទិន្នន័យ​កុំព្យូទ័រ​ ​(Big data analyst/data scientist)

ទិន្នន័យ​ ​គឺ​ជា​បេះដូង​នៃ​បណ្ដាញ​អ៊ីនធឺណិត​ ​ហើយ​ការ​ទុកដាក់​ ​វិភាគ​ ​និង​ប្រើប្រាស់​ទិន្នន័យ​ទាំង​នោះ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ​ជា​អ្វី​ដែល​ពិភពលោក​ត្រូវ​ការ​បំផុត។

៧. អ្នក​គ្រប់គ្រង​ផ្នែក​អភិវឌ្ឍ​ដោយ​និរន្តរភាព​ ​(Sustainability manager)

ការងារ​ ​មាន​តួ​នាទី​រក​វិធី​ដឹង​នាំ​ឲ្យ​គម្រោង​ ​ឬ​ស្ថាប័ន​នានា​អាច​រក្សា​លំនឹង​ ​រីក​ចម្រើន​ ​និង​ឈរ​ជើង​បាន​ឋិតថេរ​ដោយ​ប្រើប្រាស់​ធនធាន​មិន​ខ្ជះខ្ជាយ​ ​ដែល​មាន​ផល​អវិជ្ជមាន​ដល់​បរិស្ថាន។ ឧទាហរណ៍ ៖ អាគារ​មួយ​ត្រូវ​បាន​សាងសង់​ ​ដោយ​ឲ្យ​ពន្លឺ​ថ្ងៃ​ចូល​គ្រប់គ្រាន់​ ​ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ ​(អំពូល)។

៨. អ្នក​បង្កើត​មាតិកា​ក្នុង​បណ្ដាញ​សង្គម​ ​YouTube​ ​(YouTube content creators)

ពួក​គេ​បង្កើត​ជា​វីដេអូ​នានា​ទៅ​តាម​គណនី​ ​YouTube​ ​ផ្ទាល់​ខ្លួន​ ​ហើយ​អាច​រក​ចំណូល​ពី​ការ​វិភាគ​លើ​ផលិតផល​នានា។

៩. អ្នក​បើកបរ​ ​Drone

ប្រជាប្រិយភាព​ ​និង​សមត្ថភាព​របស់​ ​Drone​ ​បាន​សម្រួល​ដល់​វិស័យ​ជា​ច្រើន​ទាំង​កសិកម្ម​ ​កម្សាន្ត​ ​វិទ្យាសាស្ត្រ​ ​និង​យោធា​​​ជា​ដើម​ ​ដូច​នេះ​ភាព​ចាំបាច់វត្តមាន​អ្នក​បញ្ជា​ ​គឺ​ជា​កត្តា​សំខាន់​។

១០. អ្នក​ជំនាញ​វ័យ​ក្មេង​ ​(Millennial generational expert)

Millennial​ ​ចង់​សំដៅ​លើ​ក្រុម​មនុស្ស​ដែល​កើត​ចន្លោះ​ទសវត្ស​ ​៨០​ ​ដល់​ ​៩០​ ​ឬ​ហៅ​ថា​ ​GenY ។ បច្ចុប្បន្ន​ក្រុម​ ​GenY​ ​មាន​អាយុ​ចន្លោះ​ជាង​ ​៣០​ ​ឆ្នាំ​ចុង​ក្រោម​ ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ភាព​រហ័សរហួន​ ​និង​យល់​ច្បាស់​ពី​តម្រូវ​ការ​មនុស្ស​ជំនាន់​ដូច​គ្នា​ ​ដែល​ងាយ​ស្រួល​ប្រកប​ការងារ​ ​និង​ពិភាក្សា​គ្នា​ដែល​អាច​សម្រេច​បាន​ការងារ​ជា​ច្រើន​ ​ជា​ពិសេស​ក្នុង​ការ​ស្រាវជ្រាវ​ ​និង​បង្កើត​ថ្មី៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ worldeconomicforum   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី