​​​​​​​​​មើល​លេខ​ពី​ក្រោយ​ Lexus RX ​ខ្វាច់​ ដឹង​ពី​​ម៉ាស៊ីន​ភ្លែត

  • 2017-07-28 06:57:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពី​ក្រោយ​អក្សរ​ RX លើ​រថយន្ត​ Lexus RX គេ​តែង​ឃើញ​មាន​លេខ​​នៅ​ពី​ក្រោយ​ ដូច​ជា​លេខ​ ៣០០ ឬ ៣៥០ ជា​ដើម ដែល​លេខ​ទាំង​នេះ​តំណាង​ឲ្យ​ម៉ាស៊ីន​រថយន្ត​ផ្ទាល់​តែ​ម្ដង។

#​លេខ​ 270 មាន​ន័យ​ថា​ម៉ាស៊ីន​ទំហំ​ ២,៧ លីត្រ

#​លេខ​ 300 មាន​ន័យ​ថា​ម៉ាស៊ីន​ទំហំ​ ៣,០ លីត្រ

#​លេខ​ 330 មាន​ន័យ​ថា​ម៉ាស៊ីន​ទំហំ​ ៣,៣ លីត្រ

#​លេខ​ 350 មាន​ន័យ​ថា​ម៉ាស៊ីន​ទំហំ​ ៣,៥ លីត្រ

ដោយ​ឡែក​ចំពោះ​អក្សរ​តូច​ពី​ក្រោយ​លេខ​នេះ​ក៏​តំណាង​ឲ្យ​ម៉ាស៊ីន​ដូច​គ្នា​ដោយ​ h តំណាង​ឲ្យ​ម៉ាស៊ីន​ ​ប្រភេទHybrid និង អក្សរ​ t តំណាង​ឲ្យ​ Turbocharge។ រថយន្ត​ Lexus ខ្លះ​ទៀត​មាន​ភ្ជាប់​ដោយ​អក្សរ​ d ដែល​តំណាង​ឲ្យ​ពាក្យ​ថា​ Diesel មាន​ន័យ​ថា​ជា​រថយន្ត​ប្រើ​ម៉ាស៊ីន​ម៉ាស៊ូត។

#​លេខ​ 400h មាន​ន័យ​ថា​ម៉ាស៊ីន​ Hybridទំហំ​ ៤,០ លីត្រ

#​លេខ​ 450h មាន​ន័យ​ថា​ម៉ាស៊ីន​ Hybridទំហំ​ ៤,៥ លីត្រ

#​លេខ​ 200t មាន​ន័យ​ថា​ម៉ាស៊ីន​ Turbocharge​ ទំហំ​ ២,០ លីត្រ

រថយន្ត​ Lexus RX ប្រើ​​ម៉ាស៊ីន​ Hybrid បាន​លេច​ចេញ​ឡើង​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៥ ចំណែក​ឯ​ម៉ាស៊ីន​ Turbocharge វិញ​ទើប​តែ​ចេញ​កាល​ពី​ឆ្នាំ​ ២០១៥ នេះ​ឯង​ ពោល​នៅ​ជំនាន់​ទី​បួន​នៃ​ត្រកូល​ RX៕​

ចុចអាន៖

អត្ថបទ៖ សុខហេង

អត្ថបទថ្មី