Real Madrid ចាញ់​​ Barcelona ​ជំនួប​ El Clásico ​Miami ​៣-២​ មុន​នេះ

  • 2017-07-30 02:52:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Real Madrid បរាជ័យ​ក្រោម​​ថ្វី​ជើង​ Barcelona ៣-២ ដែល​ជា​ជំនួប El Clásico ​​នៅ​ទី​ក្រុង​ Miami ក្នុង​ការ​ប្រកួត​ International Champions Cup ​មុន​នេះ​បន្តិច​។

​ការ​ប្រកួត​នៃ​ក្រុម​ទាំង​ពីរ​ចាប់​ផ្ដើម​បាន​តែ ៤​នាទី​ប៉ុណ្ណោះ Barca មាន​ឱកាស​រក​បាន​មួយ​គ្រាប់​មុន​ដោយ​​ខ្សែ​ប្រយុទ្ធ​ឆ្នើម Lionel Messi មិន​ទាន់​បាន​ប៉ុន្មាន​ផង​ត្រឹម​ ៣​នាទី​ក្រោយ​ពោល​គឺ​នាទី​៧ ខ្សែ​បម្រើ Ivan Rakitic រក​បាន​មួយ​គ្រាប់​ទៀត​ជួយ​ឲ្យ​ Barca នាំ​មុខ ២-០។ ​មិន​ទាន់​បញ្ចប់​ឡើយ​គ្រាប់​នៅ​តែ​មាន​បន្ត​ទៀត​តែ​ខាង​ Real អ្នក​រក​បាន​ម្ដង​គឺ​ពីរ​គ្រាប់​ជាប់​ៗ​គ្នា​នៅ​នាទី​១៤ ដោយ​ខ្សែ​បម្រើ Mateo Kovacic និង​នាទី​ទី​៣៦ ​ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​២១​ឆ្នាំ​ Marco Asensio ​​រក​បាន​គ្រាប់​បាល់​តាម​ស្មើ ២-២ ។ ចប់​វគ្គ​ទី​ក្រុម​ទាំង ២-២។

​ចូល​ដល់​វគ្គ​ទី​២ ក្រុម​ទាំង​ពីរ​មាន​គ្រាប់​បាល់​កើត​ឡើង​តែ​មួយ​គ្រាប់​គត់​ រក​បាន​ដោយ​ខ្សែ​ការពារ​ឆ្នើម​របស់ Barcelona កីឡាករ Gerard Pique ​នៅ​នាទី​៥០ ដែល​ជា​គ្រាប់​បាល់​​ជួយ​ឲ្យ​ Barca យក​ឈ្នះ Real ៣-២៕

វិដេអូ Highlights ៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី