មិនធម្មតា​ទេ​ តារា​ចម្រៀង​​កូរ៉េ ​៨​រូប​នេះ ​​ក្លាយ​ជា​តារា​នៅ​អាយុ​ក្មេង​ខ្លាំង​!

  • 2017-07-30 03:50:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​ទម្រាំ​ក្លាយ​ជា​សមាជិក​១​រូប​ក្នុង​ក្រុម​ចម្រៀង​ K-Pop ត្រូវ​ហ្វឹកហាត់​ទាំង​សមត្ថភាព​ច្រៀង​ រាំ សម្ដែង​ និង​រ៉េប​ជា​ដើម ហើយ​ការ​ហាត់​រៀន​ទាំង​អស់​នេះ​សុទ្ធ​តែ​ត្រូវ​ការ​ពេល​វេលា ដោយ​តារា​ខ្លះ​ត្រូវ​ចំណាយ​ពេល​ប្រមាណ​ជា​៥​ឆ្នាំ​ទើបអាច​បង្ហាញ​មុខ​បាន​។

តារា​ខ្លះ​អាច​បង្ហាញ​ខ្លួន​ក្នុង​អាយុ​ត្រឹម​១៤​ឬ​១៥​ឆ្នាំ​ ប៉ុន្តែ​តារា​ខ្លះ​ទៀត​ត្រូវ​ចំណាយ​ពេល​ហ្វឹក​ហាត់​រហូត​អាយុ​ជាង​២០​ឆ្នាំ​ទើប​អាច​ចេញ​មុខ​បាន៕

​ខាង​ក្រោម​នេះ​តារា​ចម្រៀង​​កូរ៉េ​៨​រូប​ ក្លាយ​ជា​តារា​នៅ​អាយុ​ក្មេង​ខ្លាំង​៖

១. Seungri សមាជិក​ក្មេង​ជាង​គេ​ប្រចាំ​ក្រុម​ចម្រៀង BIGBANG បាន​​បង្ហាញ​មុខ​ជាមួយ​ក្រុម​នៅ​អាយុ ១៥​ឆ្នាំ។

២. Taemin សមាជិក​ក្រុម​ចម្រៀង Shinee បាន​ក្លាយ​ជា​ចំណែក​១​របស់​ក្រុម​​នៅ​អាយុ ១៤​ឆ្នាំ។

​​៣. BoA រាជិនី​ប្រចាំ​ K-Pop នាង​បាន​ក្លាយ​ជា​តារា​ចម្រៀង​របស់​ផលិតកម្ម SM តាំង​ពី​អាយុ ១៣​ឆ្នាំ។

៤. Jungkook សមាជិក​ក្មេង​ជាង​គេ​ប្រចាំ​ក្រុម​ចម្រៀង BTS ក្លាយ​ជា​តារា​ចម្រៀង​អាយុ​១៥​ឆ្នាំ។

៥. Minzy អតីត​សមាជិក​​ក្មេង​ជាង​គេ​របស់​ក្រុម​ចម្រៀង 2NE1 ក្លាយ​ជា​តារា​នៅ​អាយុ​ ១៥​ឆ្នាំ។

៦. Kang Ji Young អតីត​សមាជិក​ក្រុម​ចម្រៀង KARA បាន​បង្ហាញ​មុខ​នៅ​អាយុ ១៤​ឆ្នាំ។

៧. Krystal ស្រី​ស្អាត​ប្រចាំ​ក្រុម​ចម្រៀង​ f(X) បាន​ក្លាយ​ជា​តារា​ចម្រៀង​នៅ​អាយុ ១៤​ឆ្នាំ។

៨. Suzy មិត្ត​ស្រី​របស់​កំពូល​តារា​សម្ដែង Lee Min Ho និង​ជា​សមាជិក​ក្រុម​ចម្រៀង MissA បាន​ក្លាយ​ជា​តារា​នៅ​អាយុ​១៥​ឆ្នាំ៕

ប្រភព៖ sbs   ប្រែ​សម្រួល៖ Samedy

អត្ថបទថ្មី