ហេតុអ្វីបានជាធ្មេញប្រែជាពណ៌លឿង
- 2017-07-30 04:25:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីបានជាធ្មេញប្រែជាពណ៌លឿង
ចន្លោះមិនឃើញ
ជាធម្មតា អ្នកដឹងថាធ្មេញប្រែជាពណ៌លឿង ដោយសារកំណកកាហ្វេ តែ និងថ្នាំជក់ ប៉ុន្តែប្រហែលជាមិនទាន់ដឹងនៅករណីផ្សេងទៀតដែលបណ្ដាលអោយធ្មេញបាត់បង់ពណ៌នោះទេ។ ពេលខ្លះធ្មេញប្រែពណ៌មួយរយៈប៉ុណ្ណោះ ដោយសារការផ្លាស់ប្ដូរនៃសារធាតុគីមី តែពេលខ្លះអាចប្រែពណ៌រហូត។ អ្នកគួរពិនិត្យមើលកត្តាផ្សេងៗ ដែលធ្វើអោយធ្មេញប្រែពណ៌លឿង ខ្មៅ ខៀវ និងប្រផេះ ព្រមទាំងរបៀបដោះស្រាយបញ្ហានេះ។ អ្នកគួរប្រឹក្សាជាមួយ ទន្តពេទ្យបន្ថែម ព្រោះនេះគ្រាន់តែជាចំណេះដឹងបន្ថែមប៉ុណ្ណោះ។
ហេតុផលដែលធ្មេញប្រែពណ៌លឿង
ការជក់បារី ឬចុកថ្នាំ អាចអោយធ្មេញប្រែជាពណ៌ខ្មៅ និងពណ៌លឿង។ ភេសជ្ជៈដែលមានពណ៌ខ្មៅ ជាតិ- អាស៊ីដ ដូចជាកាហ្វេ តែ និងភេសជ្ជៈផ្សេងទៀត អាចធ្វើអោយធ្មេញមានរន្ធច្រើន។ ស្នាមប្រឡាក់មិនត្រឹមតែពណ៌លឿងនោះទេ អាចពណ៌ទឹកក្រូច ឬពណ៌បៃតង ដោយអាស្រ័យលើករណី។ អ្នកអាចសំអាតដោយប្រើថ្នាំដុសធ្មេញ ដុសសំអាតអោយបានទៀងទាត់។
ថ្នាំពេទ្យ ក៏អាចធ្វើអោយស្រទាប់ខាងក្រៅធ្មេញប្រែពណ៌លឿង (ជាបណ្ដោះអាសន្ន) ផងដែរ។
ពេលធ្មេញស្ដើង ជាធម្មជាតិវានឹងប្រែពណ៌លឿង។ ធ្មេញស្ដើង ក៏អាចកើតមានលើមនុស្សដែលមានមាត់ស្ងួត (បង្កើតទឹកមាត់តិច) ឬ ទទួលទានអាហារមានជាតិអាស៊ីដច្រើន។ អ្នកអាចសំអាតដោយប្រើប្រាស់ផលិតផលដែលណែនាំដោយទន្តពេទ្យ ឬអោយទន្តពេទ្យធ្វើការសំអាតតែម្ដង។
ភាពតានតឹង អាហារូបត្ថម្ភមិនគ្រប់គ្រាន់ និងការគេងមិនគ្រប់គ្រាន់ ក៏អាចប៉ះពាល់ដល់សុខភាពធ្មេញផងដែរ ដែលធ្វើអោយធ្មេញប្រែពណ៌លឿង ឬស្រអាប់ជាងមុន។
ករណីដែលធ្វើអោយធ្មេញប្រែពណ៌ទៅជា ខៀវ ខ្មៅ និងប្រផេះ
ធ្មេញមិនមែនប្រែពណ៌តែពណ៌លឿងនោះទេ វាក៏អាចប្រែជាពណ៌ខៀវ ខ្មៅ និងប្រផេះផងដែរ។ ធ្មេញ Amalgams (ធ្មេញប៉ះដោយ សារធាតុពណ៌ប្រាក់) បង្កើតឡើងដោយប្រើប្រាស់ mercury ឬ sulfide ដែលអាចធ្វើអោយធ្មេញប្រែពណ៌ជា ខ្មៅ ឬប្រផេះ។
ឆ្មេញខូចអាចមានចំណុចខ្មៅ ដោយសារមានជាលិកាស្លាប់នៅខាងក្នុង។ ការមានបញ្ហាផ្លូវចិត្តក៏អាចធ្វើអោយធ្មេញប្រែពណ៌ផងដែរ ទៅលើយុវវ័យ និងក្មេង ពីព្រោះការប្រែពណ៌ស្ថិតនៅផ្នែកខាងក្នុង ដែលមិនអាចគ្រាន់តែសំអាតធម្មតាបាននោះទេ។
មានពីរករណីដែលធ្វើអោយធ្មេញប្រែពណ៌ខៀវ ដោយធ្មេញសរធម្មតា អាចនឹងប្រែជាពណ៌ខៀវ បើសិនជាធ្មេញបានប៉ះដោយប្រើ mercury-silver ដែលបង្ហាញដោយអេកូ។ ការបំផ្លាញឫសធ្មេញក៏អាចប្រែជាពណ៌ខៀវផងដែរ ហើយករណីសំខាន់មួយទៀតពេលឫសធ្មេញរលាយបាត់៕