ចាន់​ រតនា៖​ ទាត់​ឡាវ​ឱ្យ​សន្លប់​ម្សិលមិញ ​នៅ​មិន​ទាន់​ល្អ​ដូច​ចិត្ត​ចង់​បាន​នោះ​ទេ

  • 2017-07-31 02:19:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជើង​ខ្លាំង​ដែល​ទើប​ប្រឡូក​សារ​ជា​ថ្មី​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​ ចាន់​ រតនា​ ថា​ឈ្នះ​កីឡាករ​ឡាវ​ Fasarng Site Arthapi​ កាល​ពី​ម្សិលមិញ​នៅ​សង្វៀន​បាយ័ន​បឹងស្នោ​នេះ​វា​ធ្វើ​មិន​ទាន់​បាន​ល្អ​ដូច​ចិត្ត​ដែល​ខ្លួន​ចង់​នោះទេ។​

កីឡាករ ចាន់ រតនា ឈ្នះម្សិលមិញ

កីឡាករ​ ចាន់​ រតនា​ បាន​ឲ្យ​ក្រោយ​ចប់​ការ​ប្រកួត​នៅ​សង្វៀន​បាយ​បឹងស្នោ​ថា​ គេ​មាន​ចិត្ត​សប្បាយ​រីករាយ​ដែល​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​នេះ​ ហើយ​បាន​៣ពិន្ទុ​បន្ថែម​ទៀត។​ បើ​ទោះ​ជា​បាន​ជ័យជម្នះ​ដោយ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ក្តី​ តែ​ ចាន់​ រតនា​ យល់​ថា​ការ​ចេញ​ក្បាច់​ម្សិលមិញ​នេះ​មិន​ទាន់​ដល់​នូវ​អ្វី​ដែល​ខ្លួន​ចង់​បាន​ក្នុង​ចិត្ត​នោះ​ឡើយ។​

អ្នក​ប្រដាល់​ដែល​មាន​ប្រពន្ធ​ជា​ជនជាតិ​បារាំង​រូប​នេះ​បន្ត​ថា​ ហេតុ​តែ​ថា​នៅ​មិន​ទាន់​បាន​ល្អ​ដូច​អ្វី​ដែល​គេ​ចង់​បាន​នោះ​ គឺ​នៅ​ពេល​ដែល​គេ​ចូល​ទៅ​វ៉ៃ​ដៃ​គូ​នោះ​ ប៉ះ​ទង្គិច​និង​ក្បាច់​គេ​មួយ​ចំនួន​ វា​ធ្វើ​ឲ្យ​រំខាន​ដល់​ខ្លួន​(រតនា)​ត្រូវ​ប្រើ​ក្បាច់​ផ្សេងៗ​ទៀត​ដើម្បី​ផ្ដួល​ដៃ​គូ។​

កីឡាករ Fasarng Site Arthapi​

កីឡាករ​ ចាន់​ រតនា​ ជា​បេក្ខភាព​ម្នាក់​ក្នុង​ចំណោម​អ្នក​ប្រដាល់​កម្ពុជា​៤រូប​ត្រូវ​ជម្រុះ​ដណ្ដើម​ខ្សែ​ក្រវាត់​ស្រា​បៀ​ លីអូ​ របស់​សង្វៀន​បាយ័ន។​ ឥលូវ​នេះ​ រតនា​ មាន​៦ពិន្ទុ​ក្នុង​ដៃ​ក្រោយ​ឈ្នះ​ដៃ​គូ​ទាំង​២លើក​ជាប់​គ្នា៕​

អត្ថបទ៖ នួន ស៊ីណា​