អស្ចារ្យ​ មាន សូនីតា តំណាង​ឲ្យ​កម្ពុជា​​​បង្ហាញ​មុខ​លើ​ឆាក​អន្តរជាតិ

  • 2017-07-31 04:09:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​នេះ​​ តំណាង​សមាគម​សិល្បករ​ខ្មែរ​ បាន​ជួប​​ពិភាក្សា​ជាមួយ​​ តំណាង​ទូរទស្សន៍​ជាតិ​កម្ពុជា​ក្នុង​ការ​រៀប​ចំ​ឲ្យ​កញ្ញា មាន សូនីតា ​​តំណាង​ឲ្យ​កម្ពុជា​ក្នុង​នាម​ជា​ Celebrity ​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​ Asian Japan Television Festival 2017។

មាន សូនីតា បាន​ប្រាប់​ Sabay ថា​ នេះ​ជា​លើក​ទី​២ ​សម្រាប់​នាង​ដែល​បាន​បង្ហាញ​មុខ​មាត់​នៅ​លើ​ឆាក​អន្តរជាតិ​​តំណាង​ឲ្យ​កម្ពុជា​ នៅ​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​ទី​ ៦ ខែ​កញ្ញា ឆ្នាំ២០១៧ ខាង​មុខ​នេះ​រយៈ​ពេល​៥ ថ្ងៃ​ ព្រោះ​កន្លងមក​រូប​គេ​ក៏​ធ្លាប់​ចូល​រួម​កម្មវិធី​ជា​លក្ខណៈ​អន្តរជាតិ​​បែប​នេះ​ម្ដង​រួច​មក​ហើយ​នៅ​ប្រទេស​ ម៉ាឡេស៊ី​។

មូល​ហេតុ​ដែល​សមាគម​សិល្បករ​ខ្មែរ​ ជ្រើសរើស​យក មាន​ សូនីតា តំណាង​ឲ្យ​កម្ពុជា​ក្នុង​នាម​ជា​ Celebrity ទៅ​ចូល​រួម​ក្នុង​កម្មវិធី​ Asian Japan Television Festival 2017 ដោយ​សារ​តែ​តារា​សម្ដែង​រូប​នេះ​មាន​​គុណ​សម្បត្តិ​ជា​ច្រើន​ដូច​ជា ជួយ​ផ្សព្វ​ផ្សាយ​វប្បធម៌​ ខ្មែរ​តាម​រយៈ​ការ​ច្នៃ​ម៉ូដ​សំលៀក​បំពាក់​ចេញ​ពី​ក្រមា ព្រម​ទាំង​ធ្វើ​ឲ្យ​ក្រមា​ខ្មែរ​​ត្រូវ​បាន​មហា​ជន​ចាប់​អារម្មណ៍​ឡើង​វិញ​តាម​រយៈ​ការ​ច្នៃ​ម៉ូដ​របស់​នាង​។ មាន សូនីតា បន្ថែម​។​

​នាង​និយាយ ​ថា​៖ “​ចាស​បង​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​រំភើប​ និង​សប្បាយ​រីក​រាយ​ ដែល​សមាគម​សិល្បករ​ខ្មែរ​ជ្រើស​រើស​យក​រូប​ខ្ញុំ តំណាង​ឲ្យ​កម្ពុជា​ទៅ​ចូល​រួម​កម្មវិធី Asian Japan Television Festival ហើយ​ខ្ញុំ​ នឹង​ត្រៀម​សំលៀក​បំពាក់​ប្រពៃ​ណី​ខ្មែរ​ ដែល​ច្នៃ​ចេញ​ពី​ក្រមា​ខ្មែរ​ទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ​"៕

​​​

អត្ថបទ៖ ឆុង ស៊ីណាន