ដើម្បី​អនាគត​តារា​ Original Song១​រូប​ លា​អ្នក​គាំទ្រ​ទៅ​បន្ត​ការ​សិក្សា​នៅ​បរទេស

  • 2017-07-31 03:30:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​​ដែល​និយម​ច្រៀង​ភាសា​អង់គ្លេស​ កៅ សុភា (Sophia Kao) បាន​សម្រេច​ចិត្ត​លា​អ្នក​គាំទ្រ​របស់​ខ្លួន​ដើម្បី​ទៅ​បន្ត​ការ​សិក្សា​​នៅ​ប្រទេស​សិង្ហបុរី។

សុភា បាន​លើក​ឡើង​ថា​ដំបូង​​ពេល​បញ្ចប់​ការ​សិក្សា​ថ្នាក់​ទី​១២​ភ្លាម​ឪពុក​ម្ដាយ​ចង់​ឲ្យ​នាង​បន្ត​ការ​សិក្សា​បរិញ្ញាបត្រ​នៅ​សិង្ហបុរី​ភ្លាម​ ប៉ុន្តែ​នាង​បាន​​សុំ​ពេល​មួយ​រយៈ​ដើម្បី​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​សិន​ ​​ពោល​​គឺ​ផ្នែក​តន្ត្រី​នេះ​តែ​ម្ដង។

ចុចអាន៖

  • ជុំវិញតារា​ចម្រៀង Original Song

“ពួក​គាត់​គោរព​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ ព្រោះ​គាត់​ដឹង​ថា​ខ្ញុំ​ស្រលាញ់​តន្ត្រី​ ហើយ​ពេល​នេះ​ ពេល​វេលា​ដែល​ខ្ញុំ​សុំ​គាត់​ហ្នឹង​គឺ​បាន​​មក​ដល់​ហើយ​ខ្ញុំ​ចូល​រៀន​ថ្ងៃ​ទី​២៨ សីហា​ខាង​មុខ​នេះ​ហើយ" ម្ចាស់​បទ "Hell” បន្ត។

សុភា នឹង​បន្ត​ការ​សិក្សា​​​រយៈពេល​៣​ឆ្នាំ​នៅ (SIM ឬ Singapore Institute of Management) ផ្នែក​ គ្រប់​គ្រង​ពាណិជ្ជកម្ម​។ នាង​​បាន​បញ្ជាប់​ការ​សិក្សា​​ថ្នាក់​ទី​១២​មក​ពី​សាលា​អន្តរជាតិ (ISPP ឬ International School of Phnom Penh)។​​

តារា​ចម្រៀង​ស្រី​វ័យ​ក្មេង​ខាង​លើ​​បាន​បន្ត​ទៀត​ថា​​ខ្លួន​បាន​ច្រៀង​លា​អ្នក​គាំទ្រ (Goodbye Stage) ​របស់​ខ្លួន​រួច​ហើយ​ដោយ​សហការ​ជាមួយ​តារា​ចម្រៀង ឡូរ៉ា ម៉ម ក្នុង​កម្មវិធី "មិត្ត​យើង"។ ទោះ​បី​ជា​ត្រូវ​ចាក​ចេញ​បែប​នេះ​ពិត​មែន​ ប៉ុន្តែ​ម្ចាស់​បទ "Be Yourself ឬ ធ្វើ​ជា​ខ្លួន​ឯង" បញ្ជាក់​ថា​នាង​មាន​ចម្រៀង​​មួយ​ចំនួន​នឹង​ត្រៀម​ចេញ​ជា​បន្ត​បន្ទាប់​ ហើយ​បទ​ខ្លះ​ក៏​ថត​រួច​ហើយ​ដែរ ហើយ​សន្យា​ថា​នឹង​ត្រឡប់​​មក​ជួប​អ្នក​គាំទ្រ​វិញ​ក្នុង​ពេល​មួយ​ដែល​សក្ដិសម៕

អ្នក​គាំទ្រ​អាច​ស្ដាប់​បទ "Hell” ក្នុង​អាល់ប៊ុម “Songkites Season of Love" តាម​រយៈ​ Smart Music App, iTune, Apple Music, Spotify ជា​ដើម។ ខាង​ក្រោម​នេះ​ជា Cover Version ដោយ​ស្រី​ស្អាត​​​ជនជាតិ​សិង្ហបុរី ឈ្មោះ​ ​​​​Natasha Elle៖

ទស្សនា​បទ "Be Yourself ឬ ធ្វើ​ជា​ខ្លួន​ឯង" ច្រៀង​ដោយ​ក្រុម I AM Original៖

អត្ថបទ៖ Samedy

អត្ថបទពេញនិយម