តោះ! មកដឹងឱ្យច្បាស់ថា ពិន្ទុសរុប​និទ្ទេស​ទាំង ៥​ កម្រិត​ គេចែកដូចម្ដេច?

  • 2017-07-31 07:02:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​បញ្ជាក់​ពី​និទ្ទេស​​ទាំង ៥​កម្រិត គឺ​និទ្ទេស A, B, C, D និង​ E ត្រូវ​មាន​ពិន្ទុ​សរុប​ដូច​ខាង​ក្រោម៖

  • និទ្ទេស​A : ល្អ​ប្រសើរ = ពិន្ទុ​សរុប x ០,៩

  • និទ្ទេស​B : ល្អ​ណាស់ = ពិន្ទុ​សរុប x ០,៨

  • និទ្ទេស C : ល្អ​ = ពិន្ទុ​សរុប x ០,៧

  • និទ្ទេស D : ល្អ​បង្គួរ = ពិន្ទុ​សរុប x ០,៦

  • ​និទ្ទេស E : មធ្យម = ពិន្ទុ​សរុប x ០,៥

គួរ​ឱ្យ​ដឹង​ដែរ​ថា ក្រសួង​អប់រំ​ធ្លាប់​បាន​បញ្ជាក់​ថា របប​ពិន្ទុ​ប្រឡង​អតិបរមា​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ២០១៧​នេះគឺ ៥០០​ពិន្ទុ ប៉ុន្តែ​ដោយ​មុខវិជ្ជា​ភាសា​បរទេស​ជា​វិញ្ញាសា​តាម​ស្ម័គ្រ ដូច្នេះ​ពិន្ទុ​ប្រឡង​ជាប់គឺ ៥០០ ដក ២៥ រួច​ចែក​នឹង ២ ស្មើនឹង ២៣៧,៥ពិន្ទុ យក​ត្រឹម ** ២៣៧ពិន្ទុ**  ជាប់។

វិញ្ញាសា ថេរវេលា និង​របប​ពិន្ទុ ត្រូវបាន​កំណត់​ដូច​ខាងក្រោម៖

- វិញ្ញាសា​សម្រាប់​ថ្នាក់​វិទ្យាសាស្រ្ត

១. គីមី​វិទ្យា រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥

២. ជីវវិទ្យា រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥

៣. រូបវិទ្យា រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥

៤. មុខវិជ្ជា​ជម្រើស រយៈពេល ៦០​នាទី ពិន្ទុ​ពី ០ ដល់ ៥០

៥. អក្សរសាស្រ្តខ្មែរ រយៈពេល ៩០នាទី ពិន្ទុ​ពី ០ ដល់ ៧៥

៦. ភាសាបរទេស រយៈពេល ៦០នាទី ពិន្ទុពី ០ ដល់ ៥០

៧. គណិតវិទ្យា រយៈពេល ១៥០នាទី ពិន្ទុពី ០ ដល់ ១២៥

- វិញ្ញាសាសម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម

១. ភូមិវិទ្យា រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥

២. ប្រវត្តិវិទ្យា រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥

៣. សីលធម៌-ពលរដ្ឋវិជ្ជា រយៈពេល ៩០នាទី ពិន្ទុ​ពី ០ ដល់ ៧៥

៤. មុខវិជ្ជាជម្រើស រយៈពេល ៦០​នាទី ពិន្ទុពី ០ ដល់ ៥០

៥. គណិតវិទ្យា រយៈពេល ៩០នាទី ពិន្ទុ​ពី ០ ដល់ ៧៥

៦. ភាសាបរទេស រយៈពេល ៦០នាទី ពិន្ទុពី ០ ដល់ ៥០

៧. អក្សរសាស្រ្តខ្មែរ រយៈពេល ១៥០នាទី ពិន្ទុពី ០ ដល់ ១២៥៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម