ឡូយកប់! ឡានហោះ AeroMobil អាចប្រែកាយក្នុងពេល ៣ នាទី

  • 2017-07-31 13:30:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតិថិជនអាចធ្វើការកក់ឡានហោះ AeroMobil បានហើយវាមុនពេលមានលើទីផ្សារនៅឆ្នាំ ២០២០ ។ ខណៈវាអាចបើកបរលើដងផ្លូវ និងលើអាកាសក្នុងលក្ខខណ្ឌប្រែរូបរាងត្រឹមតែ ៣ នាទីប៉ុណ្ណោះ ។

គោលបំណងរបស់ក្រុមហ៊ុនផលិតរថយន្តរបស់ស្លូវ៉ា AeroMobil ចង់បង្កើតរថយន្តដែលអាចបើកបរលើផ្លូវនិងហោះហើរបាន ។ អតិថិជនទាំងអស់ត្រូវមានប័ណ្ឌបើកបររថយន្ត និងយន្តហោះទើបអាចទិញឡានហោះ AeroMobil ដែលមានតម្លៃចាប់ពី ១,២ លានដុល្លារ ទៅ ១,៦ លានដុល្លារ ។

ក្នុងការធ្វើតេស្តសាកល្បងឡានហោះ AeroMobil ទម្ងន់ ៦០០ គីឡូក្រាមមានប្រវែងទទឹង ២,២៤ ម៉ែត្រ និងបណ្តោយ ៦ ម៉ែត្រអាចបើកបរលើដងផ្លូវក្នុងល្បឿន ១៦០ គីឡូម៉ែត្រក្នុង១ម៉ោង និងហោះហើរក្នុងល្បឿន ៣៦០ គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ ។ វាស៊ីសាំង៨លីត្រក្នុង១០០ គីឡូម៉ែត្រលើដងផ្លូវ និងលើអាកាស១៥លីត្រក្នុង១ម៉ោង ។ គួរបញ្ជាក់ថា មកទល់នឹងពេលនេះក្រុមហ៊ុនបានផលិតឡានហោះ៤ម៉ូឌែលរួមមាន AeroMobil 1.0, 2.0, 2.5 និងម៉ូឌែល 3.0៕

ប្រភព៖ CNBC   ប្រែសម្រួល៖ សិរីបុទ្រ

អត្ថបទពេញនិយម