កីឡាករបាល់ទាត់ល្បី ៥ រូប ចេះយ៉ាងតិច ៤ ភាសា

  • 2017-07-31 13:55:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីលើកមុន ប្រិយមិត្តបានស្គាល់ហើយពីកីឡាករល្បី ៥រូប ដែលរៀនរហូតបានសញ្ញាប័ត្រខ្ពស់។ ពេលនេះ សូមបង្វែរចំណាប់អារម្មណ៍ប្រិយមិត្តមកកាន់កីឡាករឆ្នើម និងល្បីឈ្មោះ ៥រូប ដែលចេះនិយាយភាសាច្រើនដែលលោកអ្នកប្រហែលជាមិនដឹង ដែលមានដូចរៀបរាប់ខាងក្រោម៖

១. Arjen Robben៖

កីឡាករខ្សែស្លាបល្បឿនលឿនរបស់ក្លឹបជើងឯកអាល្លឺម៉ង់រួបនេះ ចេះនិយាយដល់ទៅ ៤ ភាសាដែលរួមមាន ភាសាហូឡង់ដែលជាភាសាកំណើតខ្លួន អង់គ្លេស អាល្លឺម៉ង់ និង អេស្ប៉ាញ ។ សូមបញ្ជាក់ផងដែរ ថា កីឡាករចាស់វស្សារូបនេះ ធ្លាប់លេងឲ្យក្លឹបអង់គ្លេសតោខៀវ Chelsea និងក្លឹបយក្សអេស្ប៉ាញ Real Madrid។

២. Patrice Evra៖

អតីតកីឡាករខ្សែការពារស្លាបឆ្វេងរបស់ក្រុមបិសាចក្រហម Manchester United ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបបារាំង Marseille ចេះនិយាយដល់ទៅ ៥ភាសា ដូចជា បារាំង អង់គ្លេស អេស្ប៉ាញ អ៊ីតាលី និងសេនេហ្គាល់ ។ កីឡាករសញ្ជាតិបារាំងរូបនេះ កន្លងមកក៏ធ្លាប់និយាយថា ខ្លួនកំពុងព្យាយាមរៀនភាសាកូរ៉េ ប៉ុន្តែទទួលស្គាល់ថាពិតជាលំបាកណាស់។

៣. Petr Cech៖

អ្នកចាំទីដៃស្អិតសញ្ជាតិ ឆេក របស់ក្រុមកាំភ្លើងធំ Arsenal រូបនេះ គឺដូចកីឡាករ Evra ដែរ គឺចេះនិយាយរហូតដល់ ៥ភាសា៖ ឆេក (ភាសាកំណើត) អង់គ្លេស បារាំង អេស្ប៉ាញ និងអាល្លឺម៉ង់ ។ អតីតអ្នកទីរបស់ក្លឹបតោខៀវ Chelsea រូបនេះ ធ្លាប់បានទម្លាយឲ្យសារព័ត៌មានដឹងថា ខ្លួននិយាយភាសាដល់ទៅ ៣ ទៅកាន់ខ្សែការពារ Arsenal ពេលប្រកួតម្តងៗ ពោលគឺ និយាយ អេស្ប៉ាញ ទៅកីឡាកររត់លឿន Hector Bellerin និង Nacho Monreal, និយាយបារាំង ទៅខ្សែការពារកណ្តាល Laurent Koscielny និងអាល្លឺម៉ង់ទៅកាន់ កីឡាករ Per Mertesacker។

៤. Romelu Lukaku៖

ខ្សែប្រយុទ្ធមុតស្រួចចំណូលថ្មី វ័យ២៤ ឆ្នាំរបស់ក្រុមបិសាចក្រហម Manchester United រូបនេះ ចេះភាសាច្រើនណាស់ ពោលគឺរហូតដល់ទៅ ៦ភាសាឯណោះដែលរួមមាន ភាសាហូឡង់ បារាំង អង់គ្លេស ព័រទុយហ្គាល់ លីងកាឡា (ភាសាមួយក្នុងប្រទេស កុងហ្គោ) និងអេស្ប៉ាញ ។ មិនតែប៉ុណ្ណោះ កីឡាករសញ្ជាតិបែលហ្សិករូបនេះក៏អាចស្តាប់យល់ភាសាអាល្លឺម៉ង់ផងដែរ។

៥. Henrikh Mkhitaryan៖

ខ្សែបម្រើប្រយុទ្ធកណ្តាល និងស្លាបល្បឿនលឿនរបស់ក្រុមបិសាចក្រហមរូបនេះ អាចមានសមត្ថភាពនិយាយច្រើនជាងមិត្តរួមក្រុមខ្លួន Lukaku ទៅទៀត គឺដល់ទៅ ៧ភាសា។ កីឡាករសញ្ជាតិអាម៉េណៀ ឆ្នើមរូបនេះចេះនិយាយ ភាសាអាម៉េណៀ (ភាសាកំណើត) អង់គ្លេស អាល្លឺម៉ង់ បារាំង អ៊ុយក្រែន រុស្ស៊ី និងព័រទុយហ្គាល់

ប្រភព៖ Mirror | The Sun | Goal | UEFA   ប្រែសម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី