រឿង​ សុភ័ណ្ឌ៖​ នឹង​ខំប្រឹង​ហាត់ថែម​ទៀត​ ព្រោះ​ចង់​ល្បី​ដូច​ Buakaw

  • 2017-08-01 04:24:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​លេង​កណ្ដាប់​ដៃ​ រឿង​ សុភ័ណ្ឌ​ ថា​សព្វ​ថ្ងៃ​នេះ​គេ​មិន​ទាន់​ល្អ​គ្រប់គ្រាន់​នោះ​ទេ​ ហើយ​នឹង​ខំប្រឹង​ហ្វឹកហាត់​បន្ថែម​ទៀត​ដើម្បី​មាន​កេរ្តិ៍ឈ្មោះ​ល្បីដូច​អ្នក​ប្រដាល់​ជួរ​មុខ​របស់​ប្រទេស​ថៃ​ ប៊ូខាវ​ ជា​ដើម។​​

កីឡាករ​ រឿង​ សុភ័ណ្ឌ​

កីឡាករ​ រឿង​ សុភ័ណ្ឌ​ បាន​ឲ្យ​ដឹង​ក្រោយ​ផ្ដួល​ថៃ​នៅ​ PNN​ ថា​ សមត្ថភាព​ប្រកួត​នៅ​កម្ពុជា​អាច​ចាត់ទុកថា​ល្អ​ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ​ ប៉ុន្តែ​បើ​ប្រៀបធៀប​និង​ប្រទេស​ដទៃ​ទៀត​ដូច​ជា​ថៃ​ជា​ដើម​នៅ​មិន​ទាន់​ដល់​គេ​នោះ​ទេ។​ បើ​និយាយ​ពី​ភាព​ល្បីល្បាញ​ទាល់តែ​ដូច​ Buakaw ​ ឬ​ Yodsanklai​ ពួក​គេ​ល្បី​ដល់​អឺរ៉ុប​ទៅ​ហើយ​ និង​វិស័យ​ប្រដាល់​របស់​គេ​មាន​ការ​រីកចម្រើន​ខ្លាំង។​

កីឡាករ​ រឿង​ សុភ័ណ្ឌ​ ក្រហម

ម្ចាស់​ខ្សែក្រវាត់​គោ​ជល់​រូប​នេះ​បន្ត​ថា​ ចំពោះ​សមត្ថភាព​ប្រកួត​របស់​កីឡាករ​ថៃ​ប៉ុន្មាន​នាក់​ខាង​លើ​នេះ​ ពួកគេ​ខ្លាំង​មិន​ងាយ​កីឡាករ​ណា​ម្នាក់​យក​ឈ្នះ​នោះ​ទេ។​ ចំពោះ​វិស័យ​ប្រដាល់​កម្ពុជា​ ក៏​ដូច​ជា​កីឡាករ​នា​ពេល​បច្ចុប្បន្ន​ក៏​ល្អ​ និង​រីកចម្រើន​បណ្ដើរ​ៗ​ហើយ​ដែរ។​ សុភ័ណ្ឌ​ ថា​ខ្លួន​នៅ​ចង់​ល្បី​ជា​បន្ត​ទៀត​ មិន​ចង់​ឲ្យ​កេរ្តិ៍ឈ្មោះ​ឆាប់​សាប​រលាប​នោះ​ទេ​ ដូច​នេះ​អ្នក​ប្រដាល់​រូប​នេះ​នឹង​ខំប្រឹង​ធ្វើ​ការ​ហ្វឹកហាត់​ឲ្យ​ខ្លាំង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​គុន​ខ្មែរ​ផង​ និង​ដើម្បី​ខ្លួន​ឯង​ផង​ដែរ។​

កីឡាករ​ រឿង​ សុភ័ណ្ឌ​ ក្រហម

រឿង​ សុភ័ណ្ឌ​ ជា​អ្នក​ប្រដាល់​ជួរមុខ​របស់​កម្ពុជា​គេ​ជា​ម្ចាស់​ខ្សែក្រវាត់​ភេសជ្ជៈ​គោជល់​របស់​សង្វៀន​ CNC​ ហើយ​កីឡាករ​រូប​នេះ​ក៏​បាន​ប្រកួត​ឈ្នះ​ខ្សែក្រវាត់​១​ទៀត​កាល​នៅ​ប្រទេស​បារាំង​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី