ស្រាបៀរអង្គរគាំទ្រ NOCC ទៅស៊ីហ្គេមឆ្នាំនេះ ចង់ឃើញកម្ពុជាទទួលបានមេដាយខ្លះ
- 2017-08-01 07:39:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រាបៀរអង្គរគាំទ្រ NOCC ទៅស៊ីហ្គេមឆ្នាំនេះ ចង់ឃើញកម្ពុជាទទួលបានមេដាយខ្លះ
ចន្លោះមិនឃើញ
ក្រុមហ៊ុនស្រាបៀរអង្គរ បានចូលរួមជួយគាំទ្រដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងការនាំកីឡាករជម្រើសជាតិគ្រប់ប្រភេទកីឡាទាំងអស់ទៅចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំនេះនៅប្រទេសម៉ាឡេស៊ី។
ក្នុងនាមជាក្រុមហ៊ុនឯកជនមួយ ស្រាបៀរអង្គរមានក្ដីរំពឹងថាក្រុមជម្រើសជាតិគ្រប់ប្រភេទកីឡានឹងទទួលបានមេដាយបានខ្លះពីព្រឹត្តិការណ៍ខាងលើនេះ។ មួយវិញទៀតបើទោះជាតិចក្ដីច្រើនក្ដី ប៉ុន្តែស្រាបៀរអង្គរមានមោទនភាពទៅហើយសម្រាប់ជួយដល់វិស័យកីឡា ក៏ដូចជាកីឡាករកម្ពុជាដែលបានហ្វឹកហាត់យ៉ាងម៉ឺងម៉ាត់ ដើម្បីចូលរួមប្រកួតតំណាងប្រទេសជាតិ។ អ្វីដែលស្រាបៀរអង្គរអាចធ្វើបានគឺការផ្ដល់កម្លាំងចិត្ត ដើម្បីឱ្យក្រុមកីឡាកម្ពុជាប្រឹងប្រែងអស់ពីសមត្ថភាព អស់ពីបេះដូង ក្នុងនាមជាកូនខ្មែរ។
ស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេស ម៉ាឡេស៊ី នេះ កម្ពុជាបញ្ជូន ២៤ប្រភេទកីឡាចូលរួមប្រជែងយកមេដាយ ហើយកីឡាករ កីឡាការិនីទាំងអស់នឹងត្រូវទៅមុនការប្រកួតចំនួន ២ថ្ងៃ និងវិលត្រលប់មកវិញ១ថ្ងៃបន្ទាប់ពីប្រកួតចប់។
ក្នុងប្រវត្តិប្រកួតកីឡាស៊ីហ្គេម ២៨ដងមកនេះ កម្ពុជាធ្លាប់ឈ្នះមេដាយទាំងអស់៣២៧មេដាយ ក្នុងនោះមាសបាន៤៧មេដាយ ប្រាក់៨៨មេដាយ និងសំរឹទ្ធិចំនួន១៩២មេដាយ។
ស្រាបៀរអង្គរមានមោទនភាពគាំទ្រអត្តពលិកជាតិចូលរួមប្រកួតកីឡាស៊ីហ្គេម ២០១៧ #ឆន្ទៈយើងបេះដូងយើង៕