អតីតគ្រូ Sunderland ថា បាល់ទាត់នៅចិនកំពុងឡើងហើយ
- 2017-08-01 09:09:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតគ្រូ Sunderland ថា បាល់ទាត់នៅចិនកំពុងឡើងហើយ
ចន្លោះមិនឃើញ
អតីតគ្រូ Sunderland បច្ចុប្បន្នកំពុងដឹកនាំក្រុមចិន Shanghai Shenhua លោក Gustavo Poyet បានសម្លឹងមើលឃើញការរីកចម្រើននៃលីគកំពូលរបស់ចិន Chinese Super League អំឡុងពេលលោកនៅទីនេះក្នុងរដូវកាលដំបូង។
Poyet បានមកដល់ Shenhua នៅដើមឆ្នាំនេះ ក្លាយជាអ្នកចាត់ការនិងកីឡាករមានកេរ្តិ៍ឈ្មោះល្បីបានចូលរួមនៅ CSL។ យ៉ាងណាក្ដី នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតអេស្ប៉ាញ AS អតីតគ្រូ Real Betis រូបនេះគិតថា ស្តង់ដារនៅលីគកំពូលរបស់ចិនបានរះឡើងហើយ។
“ខ្ញុំគ្មានអ្វីត្រូវសង្ស័យទេ បាល់ទាត់របស់ចិនកំពុងរីកលូតលាស់ហើយ។ អ្នកខ្លះថា កីឡាករល្បីឈ្មោះមួយចំនួនមកលេងនៅទីនេះ ដូចជាធ្វើឲ្យខ្លួនឯងបាត់បង់ឱកាសជាប់ជម្រើសជាតិ ប៉ុន្តែបើក្រឡេកទៅមើលកីឡាករ Paulinho ច្បាស់ណាស់អ្នកទាំងនោះគិតខុស"។ អ្នកចាត់ការសញ្ជាតិអ៊ុយរុយហ្គាយនិយាយ។
បុរសវ័យ៤៩ឆ្នាំបានបន្តថា Paulinho កំពុងស្ថិតក្នុងក្រសែភ្នែករបស់ក្រុមយក្ស Barcelona ។ ដូច្នេះវាបានបង្ហាញថា បាល់ទាត់នៅចិនគឺខ្ពស់ជាងសម្ដីរបស់មនុស្សមួយចំនួននិយាយ។ នៅទីនេះចំណាយលុយច្រើន មនុស្សមួយចំនួនច្រណែននិងព្យាយាមប្រមាថដល់លីគចិន៕
ចុចអាន៖