មិន​ធម្មតា​ទេ​អ្នក​គាំទ្រ​កម្ពុជា​រៀប​ចំ​កម្មវិធី​​គម្រប់​ខួប​១០​ឆ្នាំ​ជូន​​ SNSD

  • 2017-08-01 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញអ្នក​គាំទ្រ (SONEs) កម្ពុជា​បាន​រៀប​ចំ​កម្មវិធី​ជួបជុំ​អ្នក​គាំទ្រ​​ដើម្បី​អបអរ​គម្រប់​ខួប​១០​ឆ្នាំ​របស់​កំពូល​ក្រុម​ចម្រៀង​របស់​កូរ៉េ SNSD។

អ្នក​តំណាង​ឲ្យ​អ្នក​គាំទ្រ​ទាំងអស់​ បាន​លើក​ឡើង​ថា​នេះ​ជា​ឆ្នាំ​ទី​៤​ហើយ​ដែល​ពួក​គេ​​បាន​បាន​រៀប​ចំ​កម្មវិធី​ជួប​ជុំ​អ្នក​គាំទ្រ​របស់ Girls' Generation នៅ​កម្ពុជា​ ហើយ​លើក​នេះ​ជា​ការ​ជួបជុំយ៉ាង​ពិសេស​មួយ​សម្រាប់​ពួក​គេ​ព្រោះ​វា​ជា​ការ​អបអរ​រយៈពេល​ ១០​ឆ្នាំ ដែល​​ SNSD បាន​បង្កើត​ឡើង។

“ខ្ញុំ​ចាំ​កាល​គម្រប់​ខួប​៨​ឆ្នាំ យើង​ធ្វើ​មាន​តែ​​អ្នក​គាំទ្រ​១២​នាក់​ទេ​​ចូល​រួម តែ​ពួក​យើង​មិន​បោះ​បង់​ទេ​យើង​នៅ​តែ​បន្ត​រហូត​ឆ្នាំ​ទី​១០​នេះ​មាន​​ Fan ៥២​នាក់​ចូល​រួម" អ្នក​តំណាង​បន្ត។

ក្រុម​ចម្រៀង​ បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៧ ជាមួយ​សមាជិក​៩​រូប​ ក្រោម​ផលិតកម្ម SM បទ​ចម្រៀង​បង្ហាញ​មុខ​ដំបូង​គឺ​បទ "In to the new world”។ នៅ​ក្នុង​ឆ្នាំ​២០១៤ សមាជិក​១​រូប​គឺ Jessica បាន​ចាក​ចេញ​ពី​ក្រុម​ដោយ​សារ​នាង​រវល់​នឹង​មុខ​ជំនួញ​ផ្ទាល់​ខ្លួន ពេល​នេះ​នាង​ក្លាយ​ជា​តារា​ចម្រៀង​ទោល​ដែល​ជោគជ័យ​មួយ​រូប។

​Girls' Generation នឹង​ត្រឡប់​មក​ឆាក​តន្ត្រី​វិញ​នៅ​ថ្ងៃ​ទី​៤​ខែ​សីហា​ ខាង​មុខ​នេះ​ហើយជាមួយ​នឹង​បទ​ចម្រៀង "Holiday Night” ដើម្បី​អបអរ​គម្រប់​ខួប​១០​ឆ្នាំ​នៃ​ការ​បង្កើត​ក្រុម៕​​

អត្ថបទ៖ Samedy

អត្ថបទពេញនិយម