បន្តិចទៀត Messenger រឹត​តែ​អស្ចារ្យ​ជាង​មុន ព្រោះ....

  • 2017-08-01 13:27:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Facebook បាន​ទិញ Ozlo ដែល​ជា​ក្រុមហ៊ុន​ទើប​តែ​បង្កើត​ថ្មី​ផ្នែកបច្ចេកវិទ្យា​ឆ្លាតវៃ AI ដើម្បី​បន្ថែម​មុខងារ​ពិសេសៗដល់ Messenger របស់​ខ្លួន ។

គោលបំណង​របស់ Facebook ក្នុង​ការ​ទិញ Ozlo ដើម្បី​ធ្វើ​ឱ្យ Messenger ក្លាយ​ទៅ​ជា​ជំនួយការ​ឆ្លាតវៃ​តាម​រយៈ​ការ chat ទាក់ទង​គ្នា ដែលផ្ទុយ​ពី​ក្រុមហ៊ុន Apple, Google និង​ក្រុមហ៊ុន Amazon ផ្តោត​សំខាន់​លើ​បច្ចេកវិទ្យា​ឆ្លាតវៃ​បញ្ជា​ដោយសំឡេង ។

ចំណុច​ពិសេស​លើ AI របស់ Ozlo អាច​យល់​ច្បាស់​ពី​កិច្ចសន្ទនា​តាម​រយៈ​ការសរសេរ អាច​ឆ្លើយ​សំនួរ​នានា​ដែល​លំបាកៗ​ជា​ជាង​ចម្លើយ ‘Yes’ ឬ ‘No’ វា​អាច​ប្រាប់​ពី​រូបមន្ត​ចម្អិនម្ហូប រក​ទីតាំង​ភោជនីយដ្ឋាន​ដែល​នៅ​ជិត​អ្នក​និង​សមត្ថភាព​ពិសេសៗ​មួយ​ចំនួន​ទៀត ។

ដោយ​ឡែក​ចំពោះ​បុគ្គលិក​ទាំង ៣០ រូប​របស់ Ozlo សហការ​ជាមួយ​ក្រុម​ការងារ​ផ្នែក AI ដែល​មាន​ស្រាប់​របស់ Facebook នឹង​បន្ថែម​បច្ចេកវិទ្យា​ឆ្លាតវៃ​ថ្មីៗ​ទៀត​លើ Messenger។

រំឮក​ថា ក្រុមហ៊ុន Ozlo បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៣ ដែល​មាន​ស្នាក់​ការ​កណ្ដាល​នៅ​ក្នុង​ក្រុង Palo Alta រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។

Ozlo បាន​បង្កើត​កម្មវិធី​ជំនួយការ​ឆ្លាតវៃ​កាល​ពី​ឆ្នាំមុន​សម្រាប់​ប្រព័ន្ធ Android និង iOS។ ប៉ុន្តែ​កម្មវិធី​នេះ​មិន​សូវ​ជា​ពេញនិយម​នោះ​ទេ ពោល​គឺ​មាន​ការ​ដំឡើង​តែ ៥០០ ទៅ ១.០០០ តែ​ប៉ុណ្ណោះ​លើ Play Store៕

 

ប្រភព៖ Dailymail   ប្រែសម្រួល៖ សិរីបុទ្រ

អត្ថបទថ្មី