Zidane មានសង្ឃឹមពេលប៉ះ Man Utd ទោះលេងកម្ដៅសាច់ដុំកន្លងមកចាញ់រហូតក្ដី
- 2017-08-02 03:34:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zidane មានសង្ឃឹមពេលប៉ះ Man Utd ទោះលេងកម្ដៅសាច់ដុំកន្លងមកចាញ់រហូតក្ដី
ចន្លោះមិនឃើញ
ត្បិតតែ Real Madrid មិនបានឈ្នះសោះក្នុងការប្រកួតកម្ដៅសាច់ដុំ ប៉ុន្តែ Zinedine Zidane មានជំនឿជាក់ថា ក្រុមខ្លួននឹងត្រៀមខ្លួនរួចរាល់សម្រាប់ពាន Super Cup ដែលត្រូវប៉ះ Manchester United នៅថ្ងៃទី ៩ ខែ សីហានេះ។
Zidane នឹងដឹកនាំក្រុមទៅកាន់ទីក្រុង Skopje នៃសាធារណរដ្ឋម៉ាសេដូនីដែលជាទីតាំងណាត់ជួបបិសាចក្រហម ក្នុងនាមម្ចាស់ពាន Champions League ជួបម្ចាស់ពាន Europa League។ Real Madrid និង Man Utd បានជួបគ្នាម្ដងហើយកាលលេងកម្ដៅសាច់ដុំនៅអាមេរិក ពេលនោះក្រុមមកពីអង់គ្លេសជាអ្នកឈ្នះ ប៉ុន្តែ Zidane បាននិយាយពេលថ្មីៗថា មិនខ្វល់ពីលទ្ធផលកម្ដៅសាច់ដុំឡើយ។
“ពួកយើងមានសង្ឃឹមខ្ពស់រកជ័យជម្នះដំបូងនៅថ្ងៃពុធនេះ ពេលលេងទល់ក្រុម MLS All Stars ប៉ុន្តែវាមិនសូវសំខាន់ពេកទេ។ យ៉ាងណាក្ដី ខ្ញុំគិតថាបន្ទាប់ពីឆ្លងកាត់៤ប្រកួតនេះទៅ ពួកយើងនឹងជួបរឿងល្អ។ ពួកយើងត្រៀមខ្លួនរួចរាល់ ប្រឹងប្រែងហ្វឹកហាត់ មិនមានបញ្ហាអាក្រក់ច្រើនរឿងកីឡាកររបួសអ្វីនោះទេ ដូច្នេះខ្ញុំមិនសូវព្រួយបារម្ភចំពោះលទ្ធផលទេ ព្រោះខ្ញុំមើលឃើញចំណុចល្អច្រើនពីកីឡាករទាំងអស់"។ សម្ដី Zidane។
ជាដំណឹងល្អ Ronaldo បានត្រលប់ចូលហ្វឹកហាត់ជាមួយក្រុមវិញហើយ ដើម្បីជួយក្រុម បន្ទាប់ពីស្ងាត់ឈឹងក្នុងរដូវក្ដៅនេះ។ តែតាមដំណឹងចុងក្រោយមួយទៀត Gareth Bale មានបញ្ហាកជើង អំឡុងពេលហ្វឹកហាត់កាលពីម្សិលមិញ៕
ចុចអាន៖