UCL រដូវ​កាល​នេះ Carlo Ancelotti ញញើត​ក្រុម​អង់គ្លេស​ជាង​គេ

  • 2017-08-02 02:10:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Carlo Ancelotti ជា​អ្នក​ចាត់ការ​ក្រុម Bayern Munich បាន​បង្ហាញ​ទស្សនៈ​ថា ក្នុង​ពាន  Champions League រដូវ​កាល​នេះ​ក្រុម​ធំ​ៗ​មក​ពី​អង់គ្លេស​គឺ​ជា​គូ​ប្រជែង​ពិបាក​ស៊ី​ណាស់។

Chelsea និង​Manchester United មក​ត្រលប់​មក​វិញ​ហើយ​ក្នុង​ពាន​​ដ៏​ធំ​​ជាង​គេ​សម្រាប់​ក្រុម​អាជីព​នៅ​អឺរ៉ុប​ ហើយ​ក៏​មាន​អាច​មាន​វត្តមាន​របស់  Liverpool ដែរ​ ប្រសិន​ពួក​គេ​លេង​ជាប់​វគ្គ​ជម្រុះ​នៅ​ចុង​ខែ​នេះ។ ចាប់​តាំង​ពី Chelsea ឈ្នះ​ពាន Champions League កាល​ពី​ឆ្នាំ​២០១២ មក​ គ្មាន​ក្រុម​អង់គ្លេស​ណា​ទៀត​ទេ ដែល​​​មាន​វាសនា​លើក​ពាន​នេះ។

Ancelotti ជឿជាក់​ថា ការ​ត្រលប់​​មក​វិញ​គីឡូ​ធ្ងន់​របស់​ក្រុម​អង់គ្លេស​នេះ​នឹង​ធ្វើ​ឲ្យ​ពិបាក​ដល់​ក្រុម​ផ្សេង​ៗ។ "Champions League ឆ្នាំ​នេះ​​នឹង​មាន​ការ​ប្រកួតប្រជែង​កាន់​តែ​ខ្លាំង​ ព្រោះ​មាន​ក្រុម​ខ្លាំង​មក​ពី​អង់គ្លេស​មក​ចូលរួម​វិញ​ហើយ​ដូច​ជា United, City, Chelsea, Tottenham និងLiverpool”។ សម្ដី​អ្នក​ចាត់ការ​វ័៧យ​៥៨​ឆ្នាំ​និយាយ។ ការ​និយាយ​បែប​នេះ​ដោយ​សារ Bayern Munich ទើប​តែ​ចាញ់ Liverpool កាល​ពី​យប់​មិញ​៣-០ ក្នុង​ពាន Audi Cup៕ ​

ចុចអាន៖​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម