Neymar លេង​មួយ​ក្បាច់​ដាច់​ចង្កេះ PSG

  • 2017-08-01 12:50:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិល​មិញ​សារព័ត៌មាន Daily Mail បាន​ចុះ​ផ្សាយ​ថា​ខ្សែ​ប្រយុទ្ធពូកែ​ញាក់ Neymar​ Jr នឹង​អាច​ទៅ ពិនិត្យ​សុខភាព​រយៈ​ពេល​ខ្លី​រួច​អាច​ចុះ​កុង​ត្រា​ជាមួយ PSG នៅ​ថ្ងៃ​ពុធ តែ​ឡូវ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ បាន​ញាក់​ក្លឹប​មហា​សេដ្ឋី PSG មែន ដោយ​កីឡាករ​រូប​នេះ​នឹង​មិន​ឈប់​នៅ​ប្រទេស Qatar ទេ បែរ​ជា​ទៅ​អេស្ប៉ាញ​តែ​ម្ដង បើ​តាម​សារព័ត៌មាន Goal។

Neymar Jr

**កីឡាករ​វ័យ ២៥ឆ្នាំ​រូប​នេះ នឹង​ហោះ​ត្រលប់​ទៅ​ហាត់​ជាមួយ​មិត្ត​រួម​ក្រុម​ខ្លួន​ ក្នុង​ក្លឹប​អ្នក​មាន​បុណ្យ Barcelona នៅ​ប្រទេស​អេស្ប៉ាញ​នា​ថ្ងៃ​ពុធ​នេះបន្ទាប់​ពី​បញ្ចប់​បេសកកម្ម​មុខ​ជំនួញ​ខ្លួន​រួច​នៅ​ទីក្រុង សៀងហៃ ប្រទេស​ចិន។**

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្លឹប​យក្ស​បារាំង PSG នៅ​តែ​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​តាម​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ស្លាប​ឆ្វេង​រូប​នេះ។

គួរ​បញ្ជាក់​ផង​ដែរ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ មាន​ពាក្យ​ច​ចាម​អារាម​ជា​ច្រើន​ទាក់​ទង​ទៅ​នឹង​កីឡាករ​ពាក់​អាវ​លេខ ១១ រូប​នេះ ជាមួយ​នឹង​ការ​ផ្ទេរ​ទៅ​ក្លឹប​មហាសេដ្ឋី​អារ៉ាប់ PSG ក្នុង​ទំហំ​ទឹក​ប្រាក់​ដ៏​ញាក់​សាច់​ ២២០​លានអឺរ៉ូ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី