Neymar លេងមែនទែនហើយ

  • 2017-07-31 14:19:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករឆ្នើមស្លាបឆ្វេងរបស់ក្លឹបអ្នកមានបុណ្យ Barcelona នឹងទៅពិនិត្យសុខភាពរយៈពេលខ្លី នៅក្នុងប្រទេស Qatar ជាមួយម្ចាស់ក្លឹបយក្សបារាំង PSG បន្ទាប់ពីខ្លួនមកពីបំពេញបេសកកម្មជំនួញពីប្រទេសចិនវិញ។

តាមប្រភពព័ត៌មានល្បីឈ្មោះ Daily Mail បានឲ្យដឹងថា កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ដែលកំពុងនៅក្នុងប្រទេសចិនក្នុងពេលបច្ចុប្បន្ន នឹងត្រឡប់មកទ្វីបអឺរ៉ុបនាពេលឆាប់ៗ។ ក៏ប៉ុន្តែក្នុងអំឡុងពេលដំណើរហោះហើរនេះ អតីតកីឡាករវ័យ ២៥ឆ្នាំរូបនេះ នឹងឈប់ក្នុងប្រទេស Qatar ដើម្បីធ្វើការពិនិត្យសុខភាពរយៈពេលខ្លី រួចហោះទៅទីក្រុង ប៉ារីស ប្រទេសបារាំង ដើម្បីចុះកុងត្រាក្លាយជាកីឡាកររបស់ក្លឹបមហាសេដ្ឋីអារ៉ាប់ PSG ប្រហែលនាថ្ងៃពុធ។

បើសិនជាកើតឡើងមែន Neymar នឹងក្លាយជាកីឡាករដ៏ថ្លៃបំផុតក្នុងកំណត់ត្រាបាល់ទាត់ ជាមួយនឹងទំហំទឹកប្រាក់ ១៩៦លាន ផោន ឬ ២២០លាន យូរ៉ូ ដែលចំនួននេះ វាខ្ពស់ជាងកំណត់ត្រាចាស់ដល់ទៅ ជិត៣ដង ដែលក្រុមបិសាចក្រហម Manchester United បានចំណាយដើម្បីទិញខ្សែបម្រើសញ្ជាតិបារាំង Paul Pogbaពីក្រុមសេះបង្កង់របស់អ៊ីតាលី Juventus ក្នុងតម្លៃ ៨៩លាន ផោន កាលពីរដូវកាលមុន។

សូមបញ្ជាក់ផងដែរ ថាតាំងពីក្លាយជាកីឡាករក្លឹបយក្សអេស្ប៉ាញ Barcelona ក្នុងឆ្នាំ២០១៣ កីឡាករ Neymar បានជួយក្រុមឲ្យលើកពានកំពូលអ៊ឺរ៉ុប Champions League កាលពីឆ្នាំ ២០១៥ និងពានក្នុងស្រុកជាច្រើនទៀត៕

ប្រភព៖ Dailymail   ប្រែសម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី