Ramos សប្បាយ​ចិត្ត​ ប្រសិន Neymar ចេញ​ពី​ Barcelona

  • 2017-07-31 04:37:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម Real Madrid ខ្សែ​ការពារ​ Sergio Ramos បាន​ប្រាប់​ក្នុង​សន្និសីទកាសែត​​បន្ទាប់​ពី​ប្រកួត​ចប Clasico កាល​ពី​ម្សិលមិញ​ថា វា​ពិត​ជា​ប្រសើរ​​សម្រាប់​ក្លឹប​របស់​ខ្លួន​ ប្រសិន​ សម្រេច​ចិត្ត​ចេញ​ពី​ Barcelona។

​កីឡាករ​​អេស្ប៉ាញ​វ័យ​៣១​ឆ្នាំ​បាន​ថ្លែង​ថា៖ "ខ្ញុំ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ Neymar។ ខ្ញុំ​បាន​ប្ដូរ​អាវ​ជាមួយ​គេ​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​នេះ​​គឺ​ជា​ការ​ប្រកួត​ចុងក្រោយ​របស់​គេ​​សម្រាប់ Barca។ ប្រសិន​គេ​ចេញ​មែន វា​មាន​ន័យ​ថា​ក្រុម​យើង​ក៏​​បាត់​ឧបសគ្គ​មួយ​ផ្នែក​ដែរ។ គេ​មិន​បាន​និយាយ​អ្វី​ជាមួយ​ខ្ញុំ​ទេ​ ប៉ុន្តែ​សម្រាប់​ខ្ញុំ​​មនុស្ស​គ្រប់​គ្នា​​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​អនាគត។ គេ​ជា​កីឡាករ​ល្អ តែងតែ​បង្កើត​បញ្ហា​សម្រាប់​ក្រុម​ពួក​យើង​ ពេល​ប្រកួត​ធំៗ"។

រឿងរ៉ាវ​កីឡាករ​ប្រេស៊ីល​វ័យ​២៥​ឆ្នាំ​ផ្ទេរ​ក្លឹប​បារាំង PSG បាន​ខិត​ជិត​ឃើញ​ពន្លឺ ធ្វើ​ឲ្យ​ក្រុម​អ្នក​គាំទ្រ Neymar កាន់​តែ​ភ័យ​ព្រួយ។ ជាពិសេស​កាល​ប្រកួត Clasico កន្លង​ទៅ Neymar បាន​ចំណាយ​ពេល​១៥​នាទី​​ទៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ក្រុម​ Real Madrid  ដោយ​គេ​សង្ស័យ​ថា កីឡាករ​រូប​នេះ​ទៅ​លា​ក្រុម​គូប្រជែង ព្រម​ទាំង​ដើរ​មក​វិញ​ដៃ​កាន់​អាវ  Sergio Ramos និង Casemiro៕

ចុចអាន៖

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ