សាររំជួលចិត្ត Messi ផ្ញើលា Neymar ឃើញហើយស្រណោះ
- 2017-08-03 01:56:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាររំជួលចិត្ត Messi ផ្ញើលា Neymar ឃើញហើយស្រណោះ
ចន្លោះមិនឃើញ
Lionel Messi បានបង្ហាញការលាយ៉ាងរំជួលចិត្តមួយ ទៅកាន់មិត្តរួមក្រុម Barcelona កីឡាករ Neymar ដែលរៀបផ្លាស់ទៅលេងនៅក្នុង Paris Saint-Germain ក្នុងតម្លៃបំបែកកំណត់ត្រា។
កាលពីម្សិលមិញកីឡាករប្រេស៊ីលវ័យ២៥បានចំណាយពេល៤៣នាទីនៅកន្លែងហ្វឹកហាត់របស់ Barcaដើម្បីលាសមាជិករួមក្រុមទាំងអស់ ខណៈរូបគេត្រៀមប្ដូរទៅលេង Ligue 1 ក្នុងតម្លៃខ្លួន១៩៨លានផោន។
បង្ហោះវីដេអូមួយលើបណ្ដាញសង្គម Instagram កាលពីល្ងាចថ្ងៃពុធ Messi បានសរសេរពាក្យភ្ជាប់មួយចំនួនទៅលើវីដេអូនោះកាន់ Neymarថា៖ "វាជាសេចក្ដីរីករាយធំធេងមួយ ដែលបានចែករំលែកពេលវេលាជាច្រើនឆ្នាំជាមួយអ្នកមិត្តសំឡាញ់ @neymarjr ខ្ញុំជូនពរឲ្យអ្នកសំណាងល្អក្នុងជំហានថ្មីនៃជីវិតរបស់អ្នក។ ជួបគ្នាពេលក្រោយ។ ខ្ញុំស្រឡាញ់អ្នក"។
ក្រោយពីបានឃើញវីដេអូនោះ Neymar បានតបវិញថា៖ "អរគុណបងប្រុស"។ Neymar បានចូលរួមលេងជាមួយ Messi កាលពីឆ្នាំ២០១៣ ហើយពួកគេបានលេងជាមួយគ្នារាប់រយប្រកួតជាមួយគ្នាក្រោមការដឹកនាំរបស់លោក Gerardo Martino និង Luis Enrique៕
ចុចអាន៖