ជិះកង់មើលត្រីក្រោមសមុទ្រ កំពុងទាក់ទាញ​អ្នកទេសចរ​មិននឹកស្មាន

  • 2017-08-03 02:00:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧទ្យាន​ក្រោម​ទឹក​មួយ​នៅ​ប្រទេស​ក្រូអាត កំពុង​ទាក់​ទាញ​មនុស្ស​​នៅ​ជុំវិញ​ពិភព​លោក ពិសេស​អ្នក​​ចូល​ចិត្ត​ស្វែង​រក​អ្វី​ប្លែក ទាក់​ទាញ ​ផ្ដល់​ភាព​ស្រស់​ស្រាយ​ដល់​ពួក​គេ ហើយ​​នៅ​ទី​នេះ គេ​អាច​​ជិះ​កង់​មើល​​ហ្វូង​ត្រី​ក្រោម​ទឹក​​​បាន​យ៉ាង​​​សប្បាយ​រីករាយ​។

ឧទ្យាន​នេះ​មាន​ឈ្មោះ​ថា Verudela Underwater Park ​ស្ថិត​នៅ​ក្បែរ​​ឆ្នេរ Istrian ទីក្រុង Pula ប្រទេស​ក្រូអាត។ ក្រូអាត​មាន​ព្រំ​ដែន​ជាប់​​ប្រទេស​ស្លូវើនៀ ហុងគ្រី ស៊ែប ប្រទេស​បូស្នី និង​សមុទ្រ Adriatic Sea នៅ​​អឺរ៉ុប​ខាង​កើត។

ឧទ្យាន Verudela ​បាន​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​​អ្នក​ទេសចរ​ក្នុង​ការ​ចុះ​មុជទឹក​ក្នុង​សមុទ្រ​រាក់​ៗ​​ជម្រៅ​ប្រមាណ ៥ ម៉ែត្រ ទឹក​ថ្លា​​ប្រៀប​​ដូច​កញ្ចក់ អម​ជា​មួយ​ហ្វូង​ត្រី​ដ៏​ច្រើន​មិន​នឹក​ស្មាន។ ពេល​អ្នក​ទេសចរ​ចុះ​ទៅ​ក្រោម​​ទឹក​ គេ​បាន​បំពាក់​ឧបករណ៍​គ្រប​ក្បាល​សម្រាប់​ដក​ដង្ហើម​ទម្ងន់​ប្រមាណ ៤០​គីឡូ​ក្រាម ដើម្បី​ជួយ​អ្នក​ទេសចរ​អាច​រក្សា​លំនឹង​ខ្លួន​នៅ​ក្រោម​សមុទ្រ​បាន​​យូរ​ផង​ដែរ​។

នា​ពេល​ថ្មី​ៗ​នេះ ស្ត្រី​ជិះ​កង់​មើល​ត្រី​ក្រោម​សមុទ្រ​កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចង់​ទៅ​លេង​ ព្រោះ​ជា​រឿង​ថ្មី​សម្រាប់​ពួក​គេ។ តោះ​ទៅ​ទស្សនា​រូបភាព​ខាង​ក្រោម៖

ប្រភព៖ CGTN   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម