សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​ប្រដាល់​គុន​ខ្មែរ​ និង​សកល​ ម្សិលមិញ​ផ្ដោត​លើ​៦ចំណុច

  • 2017-08-03 02:49:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​ ថា​សិក្ខាសាលា​ស្ដី​ពី​ការ​ផ្សព្វផ្សាយ​វិស័យ​ប្រដាល់​គុន​ខ្មែរ​ និង​ប្រដាល់​សកល​​ ដល់​រាជធានី​ខេត្ត​ នេះ​គឺ​ផ្ដោត​លើ​៦ចំណុច​ ដើម្បី​បាន​ជា​ទន់​ និង​ជា​មូលដ្ឋាន​គ្រឹះ​ខ្លះៗ​ សម្រាប់​យក​ទៅ​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​នៅ​ពេល​ខាង​មុខ។​

ឯកឧត្ដម​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​

ឯកឧត្ដម​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ និង​តំណាង​ឲ្យ​ប្រដាល់​សកល​កម្ពុជា​លើក​ឡើង​ថា​ ដោយ​មាន​ការ​ជ្រោមជ្រែង​ពី​ក្រសួង​អប់រំ​ទើប​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​បង្កើត​ឲ្យ​មាន​សិក្ខាសាលា​នេះ​ឡើង​ ដើម្បី​ផ្សព្វផ្សាយ​ពី​ការ​រីកចម្រើន​របស់​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ និង​ប្រដាល់​សកល។​ ក៏​ដូច​ជា​ការ​បង្ហាញ​ផ្លូវ​មួយ​ចំនួន​ដល់​លោក​អ្នក​ ដែល​ចង់​បង្កើត​ក្លឹប​ ឬ​បង្កើត​ជា​សមាគម​ប្រដាល់​ផ្សេង​ៗ​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​ផ្សេង​ទៀត។​

សិក្ខាមចូលរួម

ប្រធាន​សហព័ន្ធ​រូប​នេះ​បន្ត​ថា​ ចំណុច​សំខាន់​ទាំង​៦ខាង​ក្រោម​នេះ​ជា​ផែន​ការ​និង​ជា​ផ្លូវ​មួយ​សម្រាប់​អស់​លោក​យក​ទៅ​អនុវត្តន៍​ផង​ដែរ៖​

១.​អំពី​ការ​រៀបចំ​សមាគម​ ឬ​ក្លឹប​ ២.​ការ​ត្រៀម​ចូលរួរម​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ ៣.​ការ​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ជាតិ​ លើក​ទី២​ ឆ្នាំ​២០១៨​ ៤.​ការងារ​គ្រប់គ្រង​ និង​សុខភាព​កីឡាករ​ ៥.​ការ​សិក្សា​ស្រាវជ្រាវ​ អភិរក្ស​ និង​ឃោសនា​ផ្សព្វផ្សាយ ៦.​ការ​ត្រៀម​លក្ខណៈ​សម្រាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ ២០២៣​

សិក្ខាមចូលរួម

សូម​បញ្ជាក់​ថា​ សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​ប្រដាល់​គុន​ខ្មែរ​ និង​សកល​ នេះ​ធ្វើ​ឡើង​នៅ​វិមាន​ពហុ​កីឡ​ដ្ឋាន​ជាតិ កាលពី​ព្រឹក​ថ្ងៃ​ទី២ សីហា​ និង​បិទ​បញ្ចប់នៅ​ល្ងាច​ថ្ងៃ​ដដែលនោះ​ផង​ដែរ ក្រោម​អធិបតី​ភាព​ឯកឧត្ដម​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ៕​

អត្ថបទ៖ នួន ស៊ីណា​