Coutinho នឹង​មិន​ទៅ​ជំនួស​ Neymar នៅ​ Barca ទេ

  • 2017-08-03 02:39:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool ព្រមាន​ Barcelona កុំ​ឲ្យ​ខាត​ពេល​ជាមួយ​ Coutinho តទៅ​ទៀត​ព្រោះ​តម្លៃ​ខ្លួន​១០០​លាន​ផោន​ក៏​មិន​អាច​ឲ្យ​ក្លឹប​អង់គ្លេស​មួយ​នេះ​ប្ដូរ​ចិត្ត​លក់​តារា​ឆ្នើម​របស់​ខ្លួន​ចេញ​ដែរ។

Barcelona បាន​ដាក់​សំណើ​លើក​ទី​២​ទៅ​កាន់​ Liverpool ដើម្បី​ទិញ​ Coutinho បន្ទាប់​ពី សំណើ​ទី​មួយ​ចំនួន​៧២​លាន​ផោន​ត្រូវ​បដិសេធ។ ក្រុម​យក្ស​របស់​អេស្ប៉ាញ​កំពុង​ស្វះស្វែង​រក​អ្នក​ជំនួស​ Neymar ដើម្បី​ចាប់​ដៃ​គូ​នៅ​តំបន់​ប្រយុទ្ធ​ជាមួយ​ Messi និង​ Suarez។

Coutinho បាន​ត្រឹម​អង្គុយ​កៅអី​បម្រុង​មើល​ក្រុម​របស់​ខ្លួន​ចាញ់​ Atletico ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ពាន​មិត្តភាព Audi Cup នៅ​អាល្លឺម៉ង់​កាល​ពី​យប់​មិញ។ មូលហេតុ​ដែល​នាំ​ឲ្យ​អវត្តមាន​គឺ​ដោយសារ​ Klopp ត្រូវ​ឲ្យ​ Coutinho សម្រាក​ មិនមែន​ដោយសារ​បញ្ហា​ភាព​ស្រពិចស្រពិល​ពី​អនាគត​របស់​គេ​នោះ​ទេ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី