មូលហេតុ​អត្តពលិក​ទៅ​ស៊ីហ្គេម​ឆ្នាំ​​នេះ​បាន​ម្នាក់ ៥០០​ដុល្លារ លើស​ឆ្នាំ​មុន​២០០​ដុល្លារ

  • 2017-08-03 03:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រតិភូ​កីឡា​កម្ពុជា នៅ​វិមាន​សន្តិភាព​នៅ​ព្រឹក​នេះ ​សម្ដេច​តេជោ ហ៊ុន សែន ​បាន​ប្រកាស​ឧបត្ថម្ភ​អត្តពលិក​ទាំង​អស់​ម្នាក់​៥០០​ដុល្លារ។

សម្ដេច ​បាន​បញ្ជាក់​ថា​រាល់​ដង​អ្នក​ទៅ​ស៊ីហ្គេម​បាន​ត្រឹម​តែ​៣០០​ដុល្លារ​ក្នុង​ម្នាក់​ៗ​ប៉ុណ្ណោះ ប៉ុន្តែ​ឆ្នាំ​នេះ​បាន​កើន​ឡើង​ដល់​៥០០​ដុល្លារ ក៏​ព្រោះ​តែ​សេដ្ឋកិច្ច​កម្ពុជា​មាន​ការ​រីក​ចម្រើន​ទើប​អាច​បង្កើន​ចំនួន​ទឹក​ប្រាក់​បាន​ដូច្នេះ​ទៅ។

គួរ​បញ្ជាក់​ថា អត្តពលិក​កម្ពុជា មាន​ចំនួន​ជាង ២៧០នាក់ ដែល​សរុប​ជា​ប្រាក់​ឧបត្ថម្ភ​ស្មើ​ចំនួន​ជិត ១៤ម៉ឺន​ដុល្លារ។ តួ​លេខ​នេះ អាច​មាន​ការ​ប្រែប្រួល អាស្រ័យ​លើ​ការ​ផ្លាស់ប្ដូរ​ផ្សេងៗ របស់​សហព័ន្ធ​រៀបចំ​បញ្ជូន​អត្តពលិក​របស់​ខ្លួន​និមួយៗ។

ខណៈ​ដែល​ប្រភេទ​កីឡា​ដែល​សម្ដេច​មាន​ទំនុក​ចិត្ត​ថា​អាច​នឹង​ឈ្នះ​មេដាយ​បាន​នោះ​មាន​ដូចជា ប៉េតង់ តេក្វាន់ដូ សីប៉ាក់តាក្រ ប្រដាល់​សកល ប្រដាល់​សេរី​ និង​វ៉ូស៊ូ៕

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើង​បេះ​ដូង​យើង។

អត្ថបទ៖ មុន្នីរម្យ