យកចំណីទៅបញ្ឆោត​លឹបលៗ ត្រូវខ្លាឃ្មុំហក់​ខាំទាញ​គួរឲ្យរន្ធត់

  • 2017-08-03 03:49:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជន​ជាតិ​ថៃ​ម្នាក់​ត្រូវ​បាន​ខ្លា​ឃ្មុំ​ខាំ និង​ខ្ញាំ​របួស​ពេញ​ខ្លួន បន្ទាប់​ពី​បុរស​រូប​នេះ​យក​ចំណី​ទៅ​ដាក់​បញ្ឆោត​លឹបលៗ​នៅ​ពី​មុខ​ខ្លា​ឃ្មុំ​ដ៏​ធំ​មួយ​ក្បាល។

បុរស​រងគ្រោះ​​មាន​ឈ្មោះ Naiphum Promratee អាយុ ៣៦​ឆ្នាំ បាន​​ប្រើ​ខ្សែ​បន្តោង​​បាយ​មួយ​ចាន​ដាក់​ទៅ​ក្នុង​បរិវេណ​ខ្លា​ឃ្មុំ អំឡុង​ពេល​ទៅ​លេង​វត្ត​មួយ​នៅ​ខេត្ត​ផេត​ឆៈប៊ុន ប្រទេស​ថៃ។ ការ​ដាក់​ចំណី​បែប​លឹបលៗ​នេះ ​បាន​ធ្វើ​ឲ្យ​ខ្លា​ឃ្មុំ​ខឹង​ខ្លាំង រហូត​វា​ហក់​លោត​មក​ទាញ​ជើង​នាំ​គាត់​​ទៅ​កន្លែង​របស់​វា​ទាំង​កម្រោល។

ខ្លា​ឃ្មុំ​បាន​ប្រើ​ធ្មេញ​ខាំ​ហែក​ស្បែក​បុរស​រងគ្រោះ ធ្វើ​ឲ្យ​អ្នក​ឈរ​មើល​​ និង​មិត្តភ័ក្ដិ​ផ្សេង​ទៀត​​កាន់​តែ​ភិតភ័យ​ព្រួយ​បារម្ភ។ ពួក​គេ​បាន​យក​ដំបង​ដែក​​វាយ​ខ្លា​ឃ្មុំ​ពី​លើ​តិច​ៗ និង​ជះ​ទឹក​ត្រជាក់​​លើ​ដែរ តែ​វា​មិន​ព្រម​លែង បែរ​រឹតតែ​ធ្វើ​ឲ្យ​ខឹង​ខ្លាំង រួច​ខាំ​អូស​ទាញ​បុរស​រងគ្រោះ​ទៅ​កណ្ដាល​​ និង​ចុង​ក្រោយ​នាំ​ទៅ​ទ្រុង​ដែក​របស់​វា ​រហូត​ក្រុម​សង្គ្រោះ​ទៅ​ដល់​ ទើប​​អាច​សង្គ្រោះ​បាន។

បន្ទាប់​ពី​ដណ្ដើម​បាន​បុរស​រងគ្រោះ​ពី​មាត់​ខ្លា​ឃ្មុំ គាត់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ជាមួយ​​របួស​ឈាម​ស្រោច​ពេញ​ខ្លួន តែ​មិន​​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ទេ។ ពេល​នេះ គាត់​បាន​ធូរ​ស្បើយ និង​អាច​និយាយ​វិញ​បាន​ហើយ៕ ទស្សនា​វីដេអូ​ខាង​ក្រោម៖​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី