BMW, Mercedes-Benz និង Volkswagen រួមគ្នា​កាត់​បន្ថយ​ចំហេះ​ដើម្បី​...

  • 2017-08-03 13:10:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគម​ឧស្សាហកម្ម​រថយន្ត​អាល្លឺម៉ង់​ហៅ​កាត់​ថា ​VDA ឲ្យ​ដឹង​ថា​ក្រុម​ហ៊ុន​​ BMW,​Volkswagen និង​​ក្រុមហ៊ុន​មេ ​Daimler​របស់​ Mercedes​​ Benzព្រម​ដំឡើង​ Software គ្រប់​គ្រង​ម៉ាស៊ីន​ថ្មី​ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​តម្រង​ចំហេះ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ជាង​មុន​ និង​កាត់​បន្ថយ​ជាតិ​ពុល​ Nitrogen​ Oxide ចេញ​ពី​រថយន្ត​ពី​ ២៥%​ទៅ​៣០​%។​​ ពី​ដំបូង​រដ្ឋមន្ត្រី​បរិស្ថាន​ទាម​ទារ​ឲ្យ​កាត់​បន្ថយ​ចំហេះ​ជាតិពុល​ប្រមាណ​៥០% តែ​ត្រូវ​បាន​ក្រុមហ៊ុន និង​សមាគម​ច្រាន​ចោល​វិញ។

វិធាន​ការ​កាត់​បន្ថយ​ការ​រំភាយ​នេះ​កើត​ឡើង​បន្ទាប់​ពី ក្រុម​អាជ្ញាធរ​អាល្លឺម៉ង់​ និង​ថៅកែ​ឧស្សាហក​ម្ម​រថយន្ត​ទាំង​ ៣​ រៀបចំ​កិច្ច​ប្រជុំ​ក្តៅ​គគុក​១​កាល​ពី​ថ្ងៃ​ពុធ​ដើម្បី​រក​ដំណោះ​ស្រាយ​ជុំ​វិញ​ការ​ហាម​ឃាត់​រថយន្ត​ប្រើ​ម៉ាស៊ូត​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​បំភាយ​ជាតិ​ពុល​ជា​សកល​ ។​​​​

ក្រោយ​កិច្ច​ប្រជុំ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​សម្រេច​កាត់​បន្ថយ​ចំហេះ​ចេញ​ពី​រថយន្ត​ម៉ាស៊ូត​៥លាន​គ្រឿង​។ ពួក​គេ​ក៏​បាន​ព្រម​ព្រៀង​លើ​ការ​ចូល​រួម​ចំណែក​ហិរញ្ញវត្ថុ​ដែល​ហៅ​ថា​ មូល​និធិ​ចល័ត​ប្រកប​ដោយ​និរន្ត​ភាព​បង្កើត​ឡើង​ដើម្បី​សម្អាត​ជាតិ​ពុល​ក្នុង​ទីក្រុង​។ រំឭក​ថា​ ឧស្សាហកម្ម​រថយន្ត​អាល្លឺម៉ង់​ផ្តល់​ការងារ​ក្នុងស្រុក​ជាង​ ៨០០.០០០ ប្រភេទ​ជាមួយ​នឹង​ការ​នាំចេញ​ទៅក្រៅ​ប្រទេស​មាន​តម្លៃ​ជាង​ ៤០០ ពាន​លាន​អឺរ៉ូ កាល​ពី​ឆ្នាំ​មុន៕

   

ប្រភព៖ RT   ប្រែសម្រួល៖ សិរីបុទ្រ

អត្ថបទថ្មី