មកស្គាល់ បុគ្គលិកទាំង២២រូប នៅក្នុងសេតវិមាន ទទួលបានប្រាក់ខែច្រើនបំផុត
- 2017-08-04 02:12:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ បុគ្គលិកទាំង២២រូប នៅក្នុងសេតវិមាន ទទួលបានប្រាក់ខែច្រើនបំផុត
ចន្លោះមិនឃើញ
ជារៀងរាល់ឆ្នាំ សេតវិមាន ត្រូវបានគេតម្រូវឲ្យបញ្ចេញបញ្ជីប្រាក់ខែរបស់បុគ្គលិកទាំងអស់ ដូច្នេះហើយនាពេលថ្មីៗនេះ រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានបញ្ចេញបញ្ជីប្រាក់ខែប្រចាំឆ្នាំ២០១៧នោះតែម្ដង។
ខាងក្រោមនេះគឺជា បុគ្គលិកទាំង ២២ រូប នៅក្នុងសេតវិមាន ដែលទទួលបានប្រាក់ខែច្រើនបំផុត៖
#២២ លោក Steve Bannon ជំនួយការប្រធានាធិបតី, ប្រធានផ្នែកយុទ្ធសាស្ត្រ និង ទីប្រឹក្សាជាន់ខ្ពស់
#២១ លោក Thomas Bossert ជំនួយការប្រធានាធិបតី ផ្នែកសន្តិសុខ និង ប្រឆាំងភេរវកម្ម
#២០ លោក Andrew Bremberg ជំនួយការប្រធានាធិបតី និង ប្រធានក្រុមប្រឹក្សាគោលនយោបាយ
#១៩ លោកស្រី Kellyanne Conway ជំនួយការប្រធានាធិបតី និង ទីប្រឹក្សាជាន់ខ្ពស់
#១៨ លោក Ricky Dearborn ជំនួយការប្រធានាធិបតី និង អនុប្រធានបុគ្គលិកសម្រាប់នីតិកម្ម , គណៈរដ្ឋមន្ត្រី , កិច្ចការអន្តររដ្ឋាភិបាល និង ការប្រតិបត្តិ
#១៧ លោក John DeStefano ជំនួយការប្រធានាធិបតី និង នាយកនៃបុគ្គលិកប្រធានាធិបតី
#១៦ លោក Jason Greenblatt ជំនួយការប្រធានាធិបតី និង តំណាងពិសេសសម្រាប់ការចរចាអន្តរជាតិ
#១៥ លោក Joseph Hagin ជំនួយការប្រធានាធិបតី និង អនុប្រធានបុគ្គលិកនៃប្រតិបត្តិការ
#១៤ លោកស្រី Hope Hicks ជំនួយការប្រធានាធិបតី និង នាយកទំនាក់ទំនងផ្នែកយុទ្ធសាស្ត្រ
#១៣ លោក Joseph Kellogg Jr ជំនួយការប្រធានាធិបតី និង លេខាធិការប្រតិបត្តិ និង ប្រធានបុគ្គលិកសម្រាប់ក្រុមប្រឹក្សាសន្តិសុខជាតិ
#១២ លោកស្រី Omarosa Manigault ជំនួយការប្រធានាធិបតី និង ប្រធានផ្នែកទំនាក់ទំនងសម្រាប់ការិយាល័យទំនាក់ទំនងសាធារណៈ
#១១ លោកស្រី Kathleen McFarland ជំនួយការប្រធានាធិបតី និង ទីប្រឹក្សាសន្តិសុខជាតិរង
#១០ លោក Donald McGahn II ជំនួយការ និង ទីប្រឹក្សាប្រធានាធិបតី
#៩ លោក Stephen Miller ជំនួយការប្រធានាធិបតី និង ទីប្រឹក្សាជាន់ខ្ពស់សម្រាប់គោលនយោបាយ
#៨ លោក Robert Porter ជំនួយការប្រធានាធិបតី និង លេខាធិការបុគ្គលិក
#៧ លោកស្រី Dina Powell ជំនួយការប្រធានាធិបតី និង ប្រធានរដ្ឋលេខាធិការបុគ្គលិកសេតវិមាន
#៦ លោក Reinhold Priebus ជំនួយការប្រធានាធិបតី និង ប្រធានបុគ្គលិក
#៥ លោកស្រី Lindsay Reynolds ជំនួយការប្រធានាធិបតី និង ប្រធានបុគ្គលិកសម្រាប់លោកជំទាវទី១
#៤ លោក Daniel Scavino ជំនួយការប្រធានាធិបតី និង នាយកនៃប្រព័ន្ធផ្សព្វផ្សាយសង្គម
#៣ លោក Marc Short ជំនួយការប្រធានាធិបតី និង ប្រធានការិយាល័យនីតិប្បញ្ញត្តិ
#២ លោក George Sifakis ជំនួយការប្រធានាធិបតី និង ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ
#១ លោក Sean Spicer ជំនួយការប្រធានាធិបតី និង លេខាធិការសារព័ត៌មាន
សូមបញ្ជាក់ថា អ្នកទាំង ២២ នាក់ខាងលើនេះ សុទ្ធសឹងតែទទួលបានប្រាក់ខែចំនួន ១៧៩ ៧០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ៕