ចេញ​ហើយ! ថ្ងៃ​បង្ហាញ​ ​Huawei Mate 10​ ​ជាមួយ​តម្លៃ​ខ្ទង់​ពាន់​ដុល្លារ

  • 2017-08-04 03:25:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនង​ជា​ឆ្នាំ​នេះ​ ​ចូល​ដល់​ពេល​ស្មាតហ្វូន​ធន់​ខ្ពស់​ឡើង​ថ្លៃ​ដល់​ខ្ទង់​ពាន់​ដុល្លារ។ របាយការណ៍​ពី​គេហទំព័រ​ក្រៅ​ស្រុក​បាន​ឲ្យ​ដឹង​ថា​ ​Huawei Mate 10​ ​នឹង​ប្រកាស​បង្ហាញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ​១៦​ ​តុលា​ ​ឆ្នាំ​ ​២០១៧​ ​នេះ​ ​ក្នុង​ទី​ក្រុង​ ​Munich​ ​ប្រទេស​អាល្លឺម៉ង់។

រូបតំណាង (Mate 9)

Huawei​ ​នឹង​នៅ​តែ​បន្ត​បង្ហាញ​ស្មាតហ្វូន​ ​២​ ​ប្រភេទ​រួមមាន​ ​Mate 10​ ​និង​ ​Mate 10 Lite​ ​ធន់​មធ្យម។ ចំពោះ​ ​Mate 10​ ​នឹង​មាន​អេក្រង់​ ​LCD​ ​ទំហំ​ ​៦,១​ ​អ៊ីញ​ ​ដែល​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​ ​DJI Display​ ​ហើយ​មាន​តម្លៃ​ដល់​ **​១,១១០​ ​ដុល្លារ​** ​ខុស​ ​១​ ​ទ្វេ​ជា​ ​២​ ​ធៀប​នឹង​ ​Mate 10 Lite​ ​ធម្មតា​ដែល​ថ្លៃ​ត្រឹម​ ​**៥៥៥​ ​ដុល្លារ**​ ​ហើយ​មាន​អេក្រង់​ ​៥,៨​ ​អ៊ីញ។

សម្រាប់​ ​Mate 10​ ​នឹង​មាន​ការ​បំពាក់​នូវ​ឈីប​ ​HiSilicon Kirin 970​ ​ដែល​ត្រូវ​ប្រកួតប្រជែង​ជាមួយ​ឈីប​ ​Snapdragon 845​ ​របស់​ ​Qualcomm​ ​នៅ​ឆ្នាំ​ក្រោយ​ ​ ហើយ​មាន​លក្ខណៈ​សម្បត្តិ​ពិសេស​ផ្សេង​ទៀត​ ​ដូច​ជា​កាមេរ៉ា​ភ្លោះ​ទាំង​មុខ​ក្រោយ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ PhoneArena   ប្រែសម្រួល ​៖ កៅ រក្សា​

អត្ថបទថ្មី