ទិដ្ឋភាពខាងក្នុងវិមានថ្មីតម្លៃ​រាប់​លាន​ដុល្លារ​របស់ Beyoncé ពិតជា​មិនធម្មតាឡើយ!

  • 2017-08-04 04:37:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាទូទៅ​មហាជន​ភាគ​ច្រើន​ទទួល​ស្គាល់​ថា​ Jay-Z និង​ Beyoncé គឺ​ជា​គូ​ស្វាមី​ភរិយា​ដែល​តែង​ចំណាយ​ពេល​មាន​តម្លៃ​ផ្ដោត​លើ​ជីវិត​បែប​ស៊ីវិល័យ​ជាមួយ​ក្រុម​គ្រួសារ។

ជាក់​ស្ដែង​កាល​ពី​ពេល​ថ្មីៗ​នេះ​ ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​ រក​បាន​គេហដ្ឋាន​ដ៏​ធំ​ស្កឹមស្កៃ​ក្នុង​ទីក្រុង​ Los Angeles។ នេះ​បើ​តាម​ប្រភព​ដែល​បាន​ប្រាប់​វិបសាយ​ E! News។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ វិមាន​ Bel Air នោះ​មាន​ទំហំ​ ៣០ ០០០ ហ្វីត​ការ៉េ (ប្រហែល​ ២ ៧៨៧ម៉ែត្រការ៉េ) និង​មាន​តម្លៃ​ប្រហែល ១៣៥​លាន​ដុល្លារ ប៉ុន្តែ​ត្រូវ​បាន​រាយការណ៍​ថា​ ប្ដី​ប្រពន្ធ​កំពូល​តារា​មួយ​គូ​នេះ​ ដេញ​ថ្លៃ​បាន​នៅ​សល់​ ១២០​លាន​ដុល្លារ។

ទិដ្ឋភាព​ក្នុង​បរិវេណ​ វិមាន​ដ៏​ធំ​ស្កឹមស្កៃ​នេះ​ពិត​ជា​មិនធម្មតា​ ជាមួយ​ទីកន្លែង​ដ៏​ស្រស់​ត្រកាល​រួម​មាន​ អាង​ទឹក​ចំនួន​ ៤, បន្ទប់​គេង​ ៨, បន្ទប់ទឹក​ ១១ ក៏ដូចជា​ផ្ទះ​បាយ​ដ៏​ធំ​ទូលាយ​ និង​បន្ទប់​ទទួល​ភ្ញៀវ ដែល​មាន​ការ​រៀប​ចំ​តុបតែង​យ៉ាង​ទាន់សម័យ​ សុទ្ធ​តែ​របស់​ទំនើបៗ​មក​ពី​ប្រទេស​អ៊ីតាលី៕

ថ្វីត្បិត​គេហដ្ឋានតម្លៃ​រាប់​លាន​មួយនេះ​មិន​ទាន់​រៀបចំហើយ​ស្រួលបួលក៏​ដោយ​ ប៉ុន្តែ​វា​បាន​រំលេច​នូវ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​រួច​ទៅ​ហើយ សូមទស្សនា​រូប​ខាង​ក្រោម៖

ចុចអាន៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម