ទីបំផុត! Beyoncé ដាច់​ចិត្ត​បង្ហាញ​មុខកូនភ្លោះរបស់​ខ្លួនដែលទើបកើតហើយ

  • 2017-07-14 07:59:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​សម្រាល​កូន​ភ្លោះ​ជាង​ ១​ខែ​មក​ Beyoncé និង​ស្វាមី​ មិនដែល​បង្ហាញ​ ឬប្រកាស​អ្វី​ទាក់ទង​នឹង​សមាជិក​ថ្មី​ ២​រូប​នេះ​ទេ​ ទើប​តែ​ពេល​នេះ​ នាង​បាន​បង្ហោះ​រូប​ពួកគេ​លើ​ Instagram ក្នុង​គម្រប់​ ១​ខែ។

តារា​ស្រី​ម្ចាស់​ពាន​ "The Grammy” រូប​នេះ​បាន​ចែក​រំលែក​រូបថត​របស់​នាង​ ពរ​កូន​ជាទី​ស្រលាញ់​ទាំង​ ២ ដែល​ទើប​នឹង​កើត​ ព្រមទាំង​មាន​តុបតែង​ដោយ​កម្រង​ផ្កា​ច្រើន​ពណ៌​ស្រស់​ស្អាត ​មើល​ប្លែក​អារម្មណ៍​ លើ​គណនី​ Instagram របស់​នាង។ អម​ជាមួយ​រូប​នោះ​ Beyoncé បាន​សរសេរ​ថា៖ "Sir Carter និង​ Rumi អាយុ​ ១​ខែ​ហើយ​ថ្ងៃនេះ”។

នេះ​ជា​លើក​ដំបូង​ហើយ ​ដែល​កូន​ភ្លោះ​ប្រុស​ស្រី​របស់​កំពូល​តារា​ចម្រៀង​អាមេរិក​ Jay-Z និង​Beyoncé បាន​បង្ហាញ​មុខ​ជា​សាធារណៈ​ ក្រោយ​ប្រសូត​កាល​ពី​ថ្ងៃ​ទី​ ១៣​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៧​ ក្នុង​ទីក្រុង​ Los Angeles៕

ចុចអាន៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី