មក​ស្គាល់​ដើម​កំណើត​រថយន្ត​ប្រើ​ដោយ​អ្នក​ធ្វើការ​សំណង់ រហូតលក់​ដាច់​បំផុត​លើ​លោក

  • 2017-08-04 09:12:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃទី​២៧ កក្កដា ១៩១៧ រយៈកាល​១០០ ឆ្នាំមុន ក្រុមហ៊ុន​Ford​បាន​បង្កើត​នូ​វ​ការ​ច្នៃប្រឌិត​ថ្មី​មួយ និង​បាន​ផ្លាស់ប្ដូរ​មុខមាត់​ថ្មី​ទាំងស្រុង​នៅ​ក្នុង​វិស័យរ​ថយ​ន្ត​តាំងពី​ពេល​នោះ​មក​។ គ្រប់​យ៉ាង​បាន​ចាប់ផ្ដើម​ពីរ​ថយ​ន្ត​ម៉ូដែល TT ដែល​ជា​ម៉ូ​ដែល​រ​ថយ​ន្ត​ដែល​កើត​ចេញពី​ម៉ូ​ដែល T ទទួល​បាន​ភាព​ជោគ​ជ័យ​អស់​រយៈពេល​ជាង​មួយ​សតវត្ស​មក​ហើយ និង​បាន​ក្លាយ​ជា​ម៉ាករ​ថយ​ន្ត​លក់ដាច់​បំផុត​នៅលើ​ពិ​ភព​លោក​ផងដែរ​។​

​ប៉ុន្មាន​ឆ្នាំ​មក​នេះ​រថយន្ត Ford trucks ត្រូវបាន​ប្រើប្រាស់​ដោយ​អ្នក​ចម្ការ ទាហាន អ្នក​ធ្វើការ​សំណង់ និង​អ្នកបើកបរ​ប្រណាំង​ជាដើម​។ ដោយសារតែ​សមត្ថភាព​និង​ភាពជឿជាក់ បាន​ជំរុញឱ្យការ​លក់​របស់​ក្រុមហ៊ុន​រ​ថយ​ន្ត Ford ឈ​រ​មុខ​គេ​ជានិច្ច​។

ប៉ុន្តែ​សមិទ្ធផល​ទាំង​នេះ​មិនមែន​កើតឡើង​ក្នុង​ពេល​តែ​មួយ​យ​ប់​នោះ​ទេ​។ ភាព​ជោគជ័យ​នេះ​គឺ​បាន​មកពី​ការ​ចំ​ណាយ​ពេលវេលា​យ៉ាង​ស្វិតស្វាញ​ធ្វើ​យ៉ាងណា​ ដើម្បី​ប្រែក្លាយ​ទស្សនៈ​វិ​ស័​យ​ដែល​គេ​មាន​ ឲ្យ​ទៅ​ជា​សមិទ្ធផល​នៃ​ការ​ច្នៃ​ប្រឌិត​ថ្មី រួម​ជាមួយ​នឹង​ការ​ខិត​ខំ​ប្រឹងប្រែង​ដើម្បី​ផលិត​នូ​វ​រ​ថយ​ន្ត​មួយ​ដែល​មាន​សមត្ថភាព​លើស​ពី​អ្វី​ដែល​អ្នក​បាន​រំ​ពឹង​ទុក​។​

លោក Robert Kreipke អ្នក​ប្រវត្តិ​វិទូ​នៃរ​ថយ​ន្ត Ford បាន​មាន​ប្រសាសន៍​ថា​៖ ក្រោយពី​បាន​ឃើញ​រ​ថយ​ន្ត​ប្រភេទ Utes និង​ប្រភេទ Pickups ក្រុមហ៊ុន​រ​ថយ​ន្ត Ford បាន​ធ្វើ​ការ​ផ្លាស់ប្តូរ​ទស្សនៈ​របស់​ខ្លួន​ចំពោះ​រថយន្ត​ប្រភេទ Truck ដោយ​កាលពីមុន​រ​ថយ​ន្ត​ប្រភេទ​នេះ​ប្រើប្រាស់​ក្នុង​ការងារ​ធ្ង​ន់ៗ ប៉ុន្តែ​ក្រោយ​មក ក្រុមហ៊ុន Ford បាន​ធ្វើ​ការកែច្នៃ និង​ប្រែក្លាយ​រ​ថយ​ន្ត​ប្រភេទ Truck សម្រាប់​បម្រើ​ការងារ​ធ្ងន់​ផង និង​ជា​រថយន្ត​គ្រួសារ​ផង។

លោក​បាន​បន្ត​ទៀត​ថា​៖ "​ម្យ៉ាង​វិញ​ទៀត រ​ថយន្ត​នេះ​បាន​បំ​ផុស​គំ​និ​ត​ឈានទៅដល់​ការវិវត្តន៍​ នៃរ​ថយ​ន្ត​ប្រភេទ F-Series និង Ford Ranger ជាដើម ដែល​ទទួល​បាន​ជោគ​ជ័យ​យ៉ាងខ្លាំង​នៅ​ទីផ្សារ​ទូទាំង​ពិ​ភព​លោក​។​”​

កាល​ឆ្នាំ ១៩៧៦ អ្នកនិពន្ធ របស់​ទស្សនាវដ្ដី Ford Truck បាន​សរសេរ​ពាក្យ​សាមញ្ញ​បីម៉ាត់ “Built Ford Tough” ដែល​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន Ford ក្នុង​ការ​បង្កើតរ​ថយ​ន្ត​ដែល​រឹងមាំ​ប្រកបដោយ​ថា​ម​ពល និង​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​។​ បន្ទាប់មក​ទៀតក៏​ឈានដល់​ការចាប់​កំ​ណើ​តនៃរ​ថយ​ន្ត Ford Ranger ដែល​ជារ​ថយ​ន្ត ភី​ក​អា​ប់ (Pickup) ជំនាន់​ដំ​បូ​ង​ដែល​បាន​ដាក់​បង្ហាញ​នៅ​អា​មេ​រិ​ច​ខាងជើង​ក្នុង​ឆ្នាំ​១៩៨២​។​

រថយ​ន្ត Ford Ranger ជារ​ថយ​ន្ត​ដែល​មាន​ដើម​កំ​ណើ​ត​នៅ​ប្រទេស​អាមេរិក​ និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ជា​រថយ​ន្ត Pickup ដែល​មាន​ភាព​រឹងមាំ និង​មាន​ភាព​ឆ្លាត​វៃ​លើស​គេ និង​លក់ដាច់​បំផុត​ទូ​ទាំងពិ​ភព​លោក​។ បច្ចុប្បន្ន​រ​ថយ​ន្ត​នេះ​គឺ​លក់ដាច់​បំផុត​នៅ​ទ្វីប​អឺរ៉ុប​អាហ្វ្រិក​ខាងត្បូង ប្រទេស​នូ​វែល​សេ​ឡង់​និង​ទីផ្សារ​អាស៊ាន​មួយ​ចំ​នួន​ដូចជា​វៀ​ត​ណា​ម កម្ពុជា​ និង​មី​យ៉ាន់​ម៉ា​។​

ប៉ុន្មាន​ឆ្នាំក្រោយ​មក​ទៀត ក្រុមហ៊ុន Ford បាន​បន្ត​ការ​ច្នៃប្រឌិត​ និង​សិក្សា​ទៅ​លើរ​ថយ​ន្ត​ប្រភេទ Truck កាន់តែ​ស៊ី​ជ​ម្រៅ និង​បាន​បង្កើត​ឡើង​នូ​វ​រ​ថយ​ន្ត F-150 SVT Raptor ក្នុង​ឆ្នាំ 2009​។ រ​ថយ​ន្ត​ប្រភេទ​នេះ ក៏​បាន​ក្លាយ​ជារ​ថយ​ន្ត​ដែល​ល​ក់​ដាច់​ជាងគេ​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន ជាពិសេស​គឺរ​ថយ​ន្ត F-150 Raptor ជំនាន់​ថ្មី​ឆ្នាំ​២០១៧ ដែល​ទើបតែ​សម្ពោធ​ដាក់​លក់​នៅ​ក្នុង​ទីផ្សារ​នា​ពេល​ថ្មីៗ​នេះ​។

ក្រៅពី​នេះ ក្រុមហ៊ុន Ford ក៏​បាន​បញ្ជាក់​ផង​ដែរ​ថារ​ថយ​ន្ត Ford Ranger នឹង​ត្រូវ​ដាក់​លក់​នៅក្នុង​ទី​ផ្សារ​រ​ថយ​ន្ត​ធំ​បំផុត​របស់​ពិ​ភព​លោក ក្នុង​ឆ្នាំក្រោយ​នេះ​។​

​ឃើញថា​ការ​រចនា អនុភាព និង​សមត្ថភាព​របស់រ​ថយន្ត Ford Trucks បាន​ផ្លាស់ប្ដូរ​ទាំងស្រុង​បើ​ប្រៀបធៀប​ទៅនឹង​រ​ថយ​ន្ត Ford Model TT កាលពី​100 ឆ្នាំមុន​។ ក៏ប៉ុន្តែ​ការ​ប្ដេជ្ញា​ចិត្ត​ និង​គោលដៅ​របស់​ក្រុមហ៊ុន Ford មិន​បាន​ផ្លាស់ប្ដូរ​ឡើយ ពួកគេ​នៅតែ​បន្ត​សិក្សា​និង​ផលិត​នូវ​រថយ​ន្ត​ដែល​មាន​សម្ថ​ត​ភាព​លើស​ពី​ការ​រំ​ពឹង​ទុក​របស់​អ្នក​ជានិច្ច​៕

ទស្សនាវីដេអូ៖

ដោយ៖ ថា ម៉ាលីដា

អត្ថបទថ្មី