Neymar៖ ខ្ញុំ​ចេញពី​ Barca គឺ​ធ្វើ​តាម​បេះដូង មិនមែន​ដោយ​សារ Messi ទេ

  • 2017-08-04 13:30:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះបន្តិច ក្លឹប​យក្ស​បារាំង PSG បាន​ធ្វើ​សន្និសីទ​កាសែត​​បង្ហាញ​ជា​ផ្លូវ​ការ​​របស់​ Neymar ដែល​ទើប​តែ​ផ្ទេរ​ពី Barcelona កាល​ពី​ព្រឹក​មិញ​ក្នុង​តម្លៃ​ថ្លៃ​បំផុត​ក្នុង​កំណត់​ត្រា​បាល់​ទាត់ ជាមួយ​នឹង​ទំហំ​ទឹក​ប្រាក់​ ២២២​លានអឺរ៉ូ។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ជា​ច្រើន​ពី​សំណាក់​​អ្នក​សារព័ត៌មាន ដែល​ក្នុង​នោះ​ក៏​មាន​សំណួរ​ទាក់​ទង​នឹង​មូល​ហេតុ​នៃ​ការ​ចាក​ចេញ​របស់​រូប​គេ និង​ម្ចាស់​ពាន Ballon D'or ៥ សម័យ Messi ផង​ដែរ។   ទាក់​ទង​នឹង​សំណួរ​គេ​បាន​សួរ​ថា តើ Neymar ចាក​ចេញ​ពី Barca ដោយ​សារ Messi? កីឡាករ​វ័យ​២៥​បាន​បដិសេធ ហើយ​ថែម​ទាំង​​សរសើរ​  Messi ព្រម​ទាំង​ថា​កីឡាករ​ឆ្នើម​របស់​អាហ្សង់ទីន​រូប​នេះ គឺ​ជា​កីឡាករ​ដែល​ខ្លួន​យក​គំរូ​តាម។   ចំ​ពោះ​មូល​ហេតុ​នៃ​ការ​មក​ក្លឹប​យក្ស​បារាំង​នេះ​វិញ Neymar បាន​ឆ្លើយ​ថា "បេះដូង​របស់​ខ្ញុំ​ប្រាប់​ខ្ញុំ​ឲ្យ​មក Paris Saint-Germain ​"។ "ខ្ញុំ​​ពិត​ជា​រីករាយ​ខ្លាំង​ណាស់ ខ្ញុំ​មិន​​អាច​បរិយាយ​​អារម្មណ៍​ពេល​នេះ​បាន​ទេ។ ខ្ញុំ​មក​ទី​នេះ​ដើម្បី​ជួយ​ក្រុម​ឈ្នះ​ពាន​ជា​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន។ ខ្ញុំ​មក​ដើម្បី​ក្រេប​ការ​ប្រកួតប្រជែង​ថ្មី និង​ឈ្នះ​ពាន"។ សម្ដី Neymar. ​

ក្នុង​អំឡុង​​ពេល​លេង​ឲ្យ​ក្លឹប Barca អស់​រយៈ​ពេល ៤រដូវ​កាល កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​​ស៊ុត​បញ្ចូល​ទី បាន ៦៨គ្រាប់ បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​បាន ៣៨ គ្រាប់ និង​បង្កើត​ឱកាស​ក្នុង​ការ​ស៊ុត​រហូត​ដល់​ទៅ ២៨៧ ដង។ Neymar នឹង​ពាក់​អាវ​លេខ ១០ នៅ​ក្នុង​ PSG៕

   

ប្រភព៖ ESPN FC   ប្រែសម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី