​ឆ្នាំ​​នេះ​អត្តពលិក​ដែល​ឈ្នះ​មេដាយ​ពី​ស៊ីហ្គេម​ នឹង​បាន​ប្រាក់​រង្វាន់​​ច្រើន​គួរសម

  • 2017-08-05 03:34:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អត្តពលិក​កម្ពុជា ដែល​ត្រូវ​ចេញ​​ទៅ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៧ ​ទាំង ២៤​ប្រភេទ​កីឡា នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ច្រើន​សមរម្យ ក្នុង​ករណី​ដណ្ដើម​បាន​មេដាយ​។ ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​២៩ នៅ​ប្រទេស​ម៉ាឡេស៊ី​នេះ​ នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​ចាប់​​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ​២០១៧។

ឯង​ឧត្ដម​ វ៉ាត់ ចំរើន

​ក្នុង​ឱកាស​​ក្រុម​ហ៊ុន​ស្រាបៀ​អង្គរ​រៀប​ចំ​ពិធី​ជប់​លៀង​ជូន​ដំណើរ​អត្តពលិក​​ទៅ​ស៊ីហ្គេម​កាល​ពី​យប់​មិញ​នេះ ឯង​ឧត្ដម​ វ៉ាត់ ចំរើន ​បាន​​បង្ហើប​​ឲ្យ​ដឹង​នូវ​ចំនួន​ទឹក​​ប្រាក់​ដែល​អត្តពលិក នឹង​ទទួល​បាន​ប្រសិន​​​អាច​ដណ្ដើម​បាន​មេដាយ​ជូន​ជាតិ​ពី​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន​មួយ​នេះ។ ​

ទឹក​ប្រាក់​ដែល​​ទទួល​បាន​មាន៖

​​ឯកត្តជន

  • មេដាយ​មាស ទទួល​បាន ១០០០០ ដុល្លារ​ពី​រាជរដ្ឋាភិបាល, ៥០០០ ដុល្លារ​ពី​សម្ដេច ហ៊ុន សែន និង ៩០០០ ដុល្លារ​ពី​ក្រុមហ៊ុន​ចំនួន​ពីរ​ទៀត។ សរុប ២៤០០០ ដុល្លារ។

  • មេដាយ​ប្រាក់ ទទួល​បាន ១៣៥០០ ដុល្លារ

  • មេដាយ​សំរឹទ្ធ ទទួល​បាន ៧០០០ ដុល្លារ

កីឡា​ជា​ក្រុម

  • មេដាយ​មាស ទទួល​បាន ៨០០០ ដុល្លារ

  • មេដាយ​ប្រាក់ ទទួល​បាន ៥០០០ ដុល្លារ

  • មេដាយ​សំរឹទ្ធ ទទួល​បាន ៣០០០ ដុល្លារ

សកម្មភាព​ជួប​ជុំ​កាល​ពី​យប់​មិញ​៖​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី