វ៉ាត់ ចំរើន ​រំលឹក​អត្តពលិក​ទៅ​ស៊ី​ហ្គេម​ កុំ​ភ្លេច​ពាក្យ​ផ្ដាំ​របស់​សម្ដេច​​ ២​ចំណុច​

  • 2017-08-05 04:49:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯក​ឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ក្រើន​រំលឹក​ទៅ​កាន់​អត្តពលិក ​ដែល​ត្រូវ​​ចេញ​ទៅ​​ប្រកួត​ព្រឹត្តិការណ៍​ស៊ីហ្គេម​​ទាំង ២៤​ប្រភេទ​កីឡា​ថា កុំ​ភ្លេច​​ពាក្យ​បណ្ដាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន​ ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ចំនួន ២​ចំណុច​។

  • ១-​ បញ្ហា​ដូប៉ាដូពីង

  • ២- ​ចាញ់​ឬ​ឈ្នះ​រក្សា​កិត្តិយស​ជូន​ប្រជា​ជន​ខ្មែរ​ទាំង​អស់

​​ ក្នុង​ឱកាស​ជួប​ជុំ​ជប់​លៀង​ជូន​ដំណើរ​អត្តពលិក​ចេញ​ទៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​យប់​មិញ​នេះ ឯក​ឧត្ដម​ វ៉ាត់ ចំរើន ​បាន​ឲ្យ​ដឹង​ថា សូម​អត្តពលិក​ទាំង​អស់​កុំ​ភ្លេច​បណ្ដាំ​ផ្ដាំ​ផ្ញើ​របស់​សម្ដេច​ចំនួន​ពីរ​​ឃ្លា​សំខាន់​ៗ​ខាង​លើ។ ​បញ្ហា​ដូពីងនេះ ​គឺ​​កីឡាករ​-​កីឡា​ការិនី​ ត្រូវ​ជៀសវាង​ឲ្យ​បាន ​ពិសេស​គឺ​ថ្នាំ​ជំនួយ​កម្លាំង​តែ​ម្ដង។

ឯក​ឧត្ដម វ៉ាត់ ចំរើន

​លោក​បន្ថែម​ថា ចំណុច​មួយ​ទៀត​គឺ​​ប្រសិន​បើ​កីឡាករ​-​កីឡា​ការិនី​រូប​ណា​ មាន​ជំងឺ​ប្រចាំ​កាយ ដែល​ត្រូវ​ប្រើ​ថ្នាំ​ជា​ប្រចាំ​ សូម​លោក​គ្រូ​បង្វឹក​​ទាំង​អស់ ​រាយការណ៍​​ទៅ​កាន់​​​គណៈកម្មាធិការ​​ជាតិ​អូឡាំពិក​ជា​បន្ទាប់ ដើម្បី​ឲ្យ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រៀប​ចំ​បញ្ជូន​ដំណឹង​ទៅ​កាន់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ម៉ាឡេស៊ី​។ ចំពោះ​ករណី​​រក្សា​កិត្តិយស​ជូន​​ប្រជា​ជន​កម្ពុជា​វិញ ​គឺ​លោក​សំដៅ​ចង់​ឲ្យ​កីឡាករ​រក្សា​ភាព​ថ្លៃថ្នូរ​ពោល​គឺ​រក្សា​តម្លៃ​ទោះ​ចាញ់​ឬ​ឈ្នះ​​​ក៏​ដោយ ពោល​គឺ​ចាញ់​ ចាញ់​ដោយ​ភាព​ថ្លៃ​ថ្នូរ​ ហើយ​ឈ្នះ​គឺ​ឈ្នះ​ដោយ​ភាព​ថ្លៃ​ថ្នូរ​ក្នុងនាម​ជា​អ្នក​កីឡា​​។

​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី​​​​ នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៧៕ ​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី