កម្រង​រូបភាព​ដ៏​មាន​សុភមង្គល របស់​គ្រួសារ​ម៉ារីម៉ា នៅ​កោះ​ដ៏​ល្បី​មួយ​កន្លែង​

  • 2017-08-07 02:14:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​គ្រួសារ​ដ៏​មាន​សុភមង្គល​ របស់​កំពូល​តារា​ហ្វីលីពីន​ Dingdong Dantes និង​ Marian Rivera បាន​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​សម្រាប់​វិស្សមកាល​រីករាយ​នៅ​កោះ​ Siargao។

កាល​ពី​ចុង​សប្ដាហ៍​មុន​កន្លង​ទៅ​ថ្មីៗ​ តារា​ប្រុស​ Dingdong បាន​នាំ​ភរិយា​បណ្ដូល​ចិត្ត​ Marian ព្រមទាំង​កូន​ស្រី​ Baby Zia ដែល​មាន​អាយុ​ ២១​ខែ​ ទៅ​កម្សាន្ត​នៅ​កោះ​ Siargao ដែល​ជា​តំបន់​សម្រាក​លម្ហែ​កាយ​ល្បី​មួយ​កន្លែងស្ថិត​ក្នុង​ប្រទេស​ហ្វីលីពីន។ ក្រុម​គ្រួសារ​នេះ​ បាន​ស្នាក់​នៅ​ Bayud Boutique Resort ដែល​ជា​កន្លែង​កម្សាន្ត​ពោរពេញ​ដោយ​ផាសុកភាព​ និង​ជា​តំបន់​ស្ងប់ស្ងាត់​មួយ​នៅ​លើ​កោះ។ អ្វី​ដែល​ពិសេស​នៅ​ទី​នោះ​ក៏​មាន​ឆ្នេរ​សមុទ្រ​ស្រស់​ស្អាត​នៅ​ពី​មុខ​ផង​ដែរ។

គូ​ស្នេហ៍​កំពូល​តារា​គូ​នេះ​​ និង​កូន​ស្រី​វិញ​ បាន​ផ្ដិត​យក​ទេសភាព​ដ៏​ស្រស់​ត្រកាល​របស់​កោះ​ Siargao ព្រម​ទាំង​បង្ហាញ​នូវ​ស្ទីល​ថត​រូបផ្សេងៗ​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យចាប់​អារម្មណ៍​ជាង​គេ​ គឺ​តារា​ស្រី​ Marian ទោះ​បី​មាន​កូន​ហើយ​ក្ដី​ តែ​ថ្ងៃ​នោះ​នាង​បាន​បង្ហាញ​រាង​កាយ​ដ៏​សិចស៊ី​ គួរ​ឲ្យ​គយគន់។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ បើ​ទោះ​ជា​មមាញឹក​នឹង​ការងារ​យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​ក្នុង​នាម​ជា​ឪពុក​ម្ដាយ​ គូស្នេហ៍​តារាប្រុស​ស្រី​មួយ​គូនេះ​មិន​ដែល​ភ្លេច​ខក​ខាន​ ក្នុង​ការ​ចំណាយ​​ពេល​ជា​មួយ​គ្រួសារ​ជាទី​ស្រលាញ់​របស់​ពួកគេ​ឡើយ។ នេះ​ជា​សុភមង្គល​ពិតៗ​ ពិត​ជា​គួរ​ឲ្យ​រំភើប​ជំនួស៕

ទស្សនា​រូប​ភាព​នៃ​ពេលវេលា​ដ៏​រីករាយ​របស់​ពួកគេ​ទាំង​អស់​គ្នា៖

អត្ថបទ៖ យី សុធារី

អត្ថបទថ្មី