មែនក៏អី Yaya និង Nadech ស្នងតំណែងតួឯកប្រុសស្រីក្នុងរឿង "ណាគី" វគ្គ ២?
- 2017-08-07 03:24:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មែនក៏អី Yaya និង Nadech ស្នងតំណែងតួឯកប្រុសស្រីក្នុងរឿង "ណាគី" វគ្គ ២?
ចន្លោះមិនឃើញ
កាលពីម្សិលមិញ រឿងរ៉ាវមួយបានល្បីពេញអ៊ីនធឺណិត ពាក់ព័ន្ធនឹងតួអង្គថ្មីដែលត្រូវសម្ដែងក្នុងរឿង "ណាគី” វគ្គ ២។
ក្រោយមានព័ត៌មានថា តួឯកដែលត្រូវសម្ដែងក្នុងរឿង "ណាគី" វគ្គ ២មិនមែនជា តារាស្រី TaewNatapohn និង ប្រុសសង្ហា Ken Phupoom អ្នកគាំទ្រ ក៏ដូចជាអ្នកដែលនិយមតាមដានរឿងនេះ ចាប់ផ្ដើមមានចម្ងល់ដូចៗគ្នា ថាតើ តារាប្រុសស្រីរូបណាដែលនឹងមកគ្រងតំណែងតួឯកថ្មីវិញ?
បើតាមព័ត៌មានដែលបានចុះផ្សាយដោយ វិបសាយ Post Today បានបញ្ជាក់កាលពីថ្ងៃទី ០៦ ខែសីហាម្សិលមិញថា យោងតាមគណនី Instagram ផ្លូវការរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ថៃ បានប្រកាសថា តារាសម្ដែង Nadech Kugimiya និង Yaya Urassaya អាចនឹងក្លាយជាតួឯកប្រុសស្រីក្នុងរឿង "ណាគី” វគ្គ ២នេះ។
យ៉ាងណាមិញ ទាក់ទងនឹងវត្តមានតួឯកនេះ ធ្លាប់កើតឡើងម្ដងហើយ កាលពីខែកក្កដា ដោយពេលនោះវិបសាយ Dara News ថែមទាំងបានចុះផ្សាយថា តារាស្រីដែលត្រូវគ្រងតំណែងតួឯកស្រីក្នុងរឿង"ណាគី" វគ្គ ២នេះគឺជាតារាស្រី Pancake Khemanit។ ប៉ុន្តែពាក្យចចាមអារ៉ាមនោះ ក៏បានស្ងាត់ និងជំនួសមកវិញនូវព័ត៌មានថ្មីមួយទៀតដែល ហាក់ដូចជាផ្ទុះខ្លាំងជាងដំណឹងចាស់ទៅទៀត គឺតារាស្រី Yaya ទៅវិញទេ ដែលជាតួឯកថ្មីក្នុងរឿង។
ដោយឡែក បើមានព័ត៌មានផ្លូវការ និងដំណឹងជាក់លាក់ណាមួយពាក់ព័ន្ធនឹង រឿងរ៉ាវនេះ Sabay នឹងលើកយកជម្រាបប្រិយមិត្តជាបន្ត៕
ចុចអាន៖