កុំខកខាន! យប់នេះនឹងមានបាតុភូតចន្ទគ្រាស នៅកម្ពុជាមើលឃើញ
- 2017-08-07 03:17:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំខកខាន! យប់នេះនឹងមានបាតុភូតចន្ទគ្រាស នៅកម្ពុជាមើលឃើញ
ចន្លោះមិនឃើញ
ប៉ុន្មានថ្ងៃមុនមានការចុះផ្សាយពីបាតុភូតសូរ្យគ្រាសដែលនឹងកើតមានឡើងនៅថ្ងៃទី ២១ ខែសីហាខាងមុខ ប៉ុន្តែមានតែសហរដ្ឋអាមេរិកប៉ុណ្ណោះមានឱកាសមើលឃើញបាតុភូតនេះ។ យ៉ាងណាក្ដីនៅរាត្រីនេះដែរ យប់ថ្ងៃទី ៧ ខែសីហា នឹងមានបាតុភូតផ្ទុយពីសូរ្យគ្រាស គឺចន្ទគ្រាស។
អ្វីដែលសំខាន់ក្នុងប្រទេសកម្ពុជាអាចមើលឃើញបាតុភូតនេះបានយ៉ាងច្បាស់ប្រសិនបើមិនមានពពកបាំងនោះទេ ហើយបណ្ដាប្រទេសភាគច្រើននៅទ្វីបអឺរ៉ុប, អាហ្វ្រិក, អូស្ត្រាលី និង ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ក៏អាចមើលឃើញដូចគ្នា។ យោងតាមវិបសាយ Time and Date បានព្យាករណ៍ថាបាតុភូតចន្ទគ្រាសនេះនឹងចាប់ផ្ដើមចូលពី ម៉ោង ១០៖៥០ នាទីយប់ថ្ងៃទី ៧ រហូតដល់ ម៉ោង ៣៖៥០ នាទីព្រឹកថ្ងៃទី ៨ ម៉ោងនៅប្រទេសកម្ពុជា។
គួរបញ្ជាក់ថាបាតុភូតចន្ទគ្រាសនេះជាចន្ទគ្រាសចំណិច (Partial Lunar Eclipse) មិនមែនចន្ទគ្រាសពេញឡើយ (Total Lunar Eclipse) ហើយអាចមើលនឹងភ្នែកទទេបាន ខុសពីបាតុភូតសូរ្យគ្រាសដែលត្រូវការវ៉ែនតាជំនួយ។ នេះលើកទីពីរហើយសម្រាប់ឆ្នាំ ២០១៧ នេះដែលមានបាតុភូតចន្ទគ្រាសកើតឡើង ហើយបាតុភូតចន្ទគ្រាសបន្ទាប់នឹងកើតឡើងនាថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៨៕